អ៊ីចឹងតើចេះតែរមាស់ក្រោមត្របកភ្នែក ស្មានតែជ្រុះរោមភ្នែកចូលគ្រាប់ភ្នែក

អ្នកមានអារម្មណ៍រមាស់ភ្នែក ប្រៀបដូចមានរោមភ្នែកធ្លាក់ចូលភ្នែករបស់អ្នក។ នៅពេលអ្នកទៅឆ្លុះកញ្ចក់ ហើយស្រាប់តែមិនមានរោមភ្នែកទេ ប៉ុន្ដែបែរជាឃើញមានរន្ធតូចមួយនៅត្របកភ្នែក ដែលអ្នកមិនបានចាប់អារម្មណ៍វាជាច្រើនឆ្នាំ។

អ្នកចាប់ផ្ដើមឆ្ងល់ ប្រហោងអ្វីទៅនៅក្នុងត្របកភ្នែករបស់អ្នក។ ដំណឹងល្អ វាគឺជារឿងធម្មតាសម្រាប់អ្នកទេ។ រន្ធតូចនៅត្របកភ្នែករបស់អ្នកនោះ គឺគេហៅថា Lacrimal Punctum។

Lacrimal Punctum គឺជាផ្នែកមួយនៃភ្នែករបស់មនុស្ស ខ្លះមានទំហំតូច និងខ្លះទំហំធំ។ វាមិនត្រឹមតែមានវត្តមាននៅលើត្របកភ្នែករបស់អ្នក ថែមទាំងមានសងខាងទៀតផង។

មានមនុស្សជាច្រើនយល់ច្រឡំថា វាគឺជាអ្នកផលិតទឹកភ្នែក ប៉ុន្ដែវាមិនដូច្នេះទេ។ វា គឺជាផ្នែកមួយនៃប្រព័ន្ធបង្ហូរទឹកភ្នែក។ ចំណែកឯក្រពេញទឹកភ្នែកជាអ្នកបង្កើតទឹកភ្នែក ហើយ Lacrimal Punctum ជាអ្នកប្រមូលនិងបង្ហូរទឹកភ្នែកចេញមក ជាហេតុបង្កឱ្យរមាស់ភ្នែក ពេលខ្លះនោះ៕

adverise with khmeread