ឈាមជ្រូកហូបរាល់ថ្ងៃ តែមិនដឹងសោះថាវាប្រៀបបីដូចជាឱសថដ៏មានតម្លៃ

តើអ្នកដឹងថាឈាមជ្រូក គឺជាគ្រឿងផ្សំពិសេសក្នុងអាហារប្រពៃណីជាច្រើននៅលើផែនដីនេះដែរឬទេ? ឈាមជ្រូកមិនត្រឹមតែជាអាហារពេញនិយមនៅជុំវិញពិភពលោកនោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍នឹកស្មានមិនដល់ទៀតផង។

ឈាមជ្រូកពោរពេញទៅដោយជាតិដែក ដែលចេញមកពីចំណីសត្វផ្ដល់ឱ្យពួកវាដូចជាពពួកសណ្ដែក និងគ្រាប់ធញ្ញជាតិ។ ហើយសម្រាប់អ្នកដែលខ្វះជាតិដែក និងស្លេកស្លាំង គឺឈាមជ្រូកល្អសម្រាប់អ្នកបំផុត។

វីតាមីន K មានក្នុងឈាមជ្រូក ជួយពន្លឿនមុខរបួសដាច់រយះរបស់អ្នកឆាប់ជា និងជួយរក្សាកាល់ស្យូមឱ្យនៅក្នុងឆ្អឹងរបស់អ្នក ធ្វើឱ្យឆ្អឹងរឹងមាំ។ សារធាតុ​ Cobalt គឺជាសារធាតុមួយរាងកាយត្រូវការបំផុត។ វាមានសារៈប្រយោជន៍សម្រាប់បំបែកវីតាមីន B12 ដែលជាសារធាតុរាងកាយត្រូវការដើម្បីបំពេញកោសិកាឈាមក្រហម ឬ RBC។ 

លើសពីនោះឈាមជ្រូកមានសមត្ថភាពបណ្ដេញជាតិពុលចេញពីរាងកាយ កម្ចាត់មេរោគ និងលក្ខណៈសម្បត្តិលាងសម្អាតថ្លើមទៀតផង។ ហើយសម្រាប់អ្នកចង់ក្អួតចង្អោរ ឈាមជ្រូកអាចជួយអ្នកបាន៕

adverise with khmeread