adverise with khmeread 50

លោក Moyes ប្រកាស​គាំទ្រ​លោក Van Gaal ឱ្យ​បន្ត​នៅ Man U ខណៈ​លេចឮ​ដំណឹង​ថា​លោក Mourinho នឹង​មក​ដឹកនាំ​បន្ត​

​    ​អតីត​អ្នកចាត់ការ Manchester United លោក David Moyes យល់ថា​ក្លឹប​មិនគួរ​បណ្តេញ​លោក Louis van Gaal នោះទេ​។​

​    ​លោក Van Gaal បាន​កំពុង​រង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន​របស់​ក្រុម​បិសាច​ក្រហម​បាន​ជួប​រឿង​អកុសល​មួយទៀត​បន្ទាប់ពី​ចាញ់​ក្រុម​តូចតាច​មកពី​ដា​ណឺ​ម៉ាក Midtjylland កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​លទ្ធផល ២-១​។​

​    ​លោក Moyes ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​កាលពី​ពីរ​ឆ្នាំមុន​ដោយសារតែ​រដូវ​កាល​យ៉ាប់យ៉ឺន​ស្រដៀង​នេះដែរ ប៉ុន្តែ​បុរស​ជនជាតិ​ស្កុ​តឡែ​ន​រូបនេះ​មិន​ជឿថា​ការបណ្តេញចេញ​គ្រូបង្វឹក​គឺជា​រឿង​ត្រឹមត្រូវ​នោះទេ​។ 

​    ​លោក Moyes បាន​ប្រាប់ BBC Sport ថា "​ខ្ញុំ​គិតថា Manchester United មិនគួរណា​ត្រូវ​ក្លាយជា​ក្លឹប​ពូកែ​បណ្តេញ​គ្រូបង្វឹក​នោះទេ​។ ខ្ញុំ​មានការ​ខកចិត្ត​នៅពេល​ខ្ញុំ​បាត់បង់​ការងារ​បន្ទាប់​ពី​ដឹកនាំ​បានតែ ១០ ខែ ប៉ុន្តែ​យើង​គួរតែ​គិតថា Manchester United តែងតែ​ឈរលើ​គោលជំហរ​ធំធេង​ជាង​ការបណ្តេញ​គ្រូបង្វឹក​ចេញ​ជា​ទៀងទាត់​។ ដូច្នេះ ខ្ញុំ​គិតថា​ពួកគេ​មិនគួរ​បណ្តេញ​គាត់ (Van Gaal) នោះទេ​"​។ 

​    ​លោក Moyes បាន​ថ្លែង​បែបនេះ​ខណៈ​ធ្វើជា​ពិធីករ​បាល់ទាត់​សម្រាប់​ការប្រកួត​របស់​អតីត​ក្លឹប​របស់គាត់ Everton ប៉ះ​ជាមួយ Bournemouth កាលពី​យប់​ថ្ងៃ​សៅរ៍​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់