Index3

ពលរដ្ឋ​ខ្មែរ​ប្រើ​ស្រោមអនាម័យ​ជិ​ត២០ លាន​ស្រោម​ក្នុង​១​ឆ្នាំ​

       ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​បាន​ប្រើប្រាស់​ស្រោមអនាម័យ​ជិ​ង​២០ លាន​ស្រោម​ក្នុង​១​ឆ្នាំ ដើម្បី​រួមចំណែក​ថែរក្សា​សុខភាព បង្ការ និង ការពារ​បាន​នូវ​ជំងឺឆ្លង​ព្រមទាំង​បញ្ហា​ពន្យា​កំណើត​និង​ការ​មាន​ផ្ទៃពោះ​តាម​ចំណង់​ផងដែរ ។​

     លោក នូ សុវណ្ណ មន្ត្រី​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​ហៅ​កាត់​ថា PSK's condom បាន​បែងចែក​ស្រោមអនាម័យ​តាម​ផ្ទះសំណាក់ សណ្ឋាគារ​គ្លីនិក ហាង​តូចធំ ទីប្រជំជន និង​តាម​សហគម​ន៏​បណ្តា​ខេត្ត ក្រុង​ទូទាំងប្រទេស​អស់​ជាង​១៩​លាន​៦​សែន​ស្រោម ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ចូលរួម​ទប់ស្កាត់​នឹង​បង្កា​ការឆ្លង​រាលដាល​មេរោគ​អេដស៍​នៅ​កម្ពុជា និង​អាចជួយ​ពន្យា​កំណើត ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់​បានកូន​ផងដែរ​។​

     លោក​បន្តថា ក្រៅពីនេះ​នៅមាន​ក្រុម​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាម​ទីប្រជុំជន បណ្តា​ខេត្ត​-​ក្រុង ដើម្បី​ឲ្យ​អ្នក​ប្រើ​បាន​យល់​ពី​វិធី នឹង​ចុះ​ដល់​កន្លែង​ដែល​ប្រឈម​ដូចជា ផ្ទះសំណាក់ ស​ណ្ឋ​គារ ដែលជា​កន្លែង​អាទិភាព​មាន​ហានិភ័យ​ខ្ពស់ និង​តាម​ហាង បៀរហ្គាឌិន ទី​កម្សាន្ត​នានា​ពិសេស​Karaoke ដែលជា​កន្លែង​ណាត់ជួប​គ្នា និង​អាច​ឈានទៅរក​សេវា​ផ្លូវភេទ​ជាដើម ។​

      លោក​លោក នូ សុវណ្ណ បាន​ឲ្យ​ដឹង​ទៀតថា ក្រុមយុវជន​អង្គការ​របស់លោក​នឹង​បន្ត​ចេញទៅ​អប់រំ​ផ្សព្វផ្សាយ​នៅតាម​ខេត្តបាត់ដំបង ក្រុងព្រះសីហនុ សៀមរាប ប៉ៃលិន ទីក្រុង​ភ្នំពេញ កំពង់ចាម កំពត ស្វាយរៀង និង​ខេត្តសៀមរាប​ជាដើម​ដើម្បី​ឲ្យ​អ្នក​ប្រើ​កាន់តែ​យល់​និង​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការឆ្លង​រាលដាល​មេរោគ​អេដស៍​។​

    លោក​បញ្ចា​ក់ថា ស្រោមអនាម័យ លក់​ចេញ​បាន​ច្រើនជាងគេ​គឺ​ទីក្រុង​ភ្នំពេញ អាច​ស្រូបយក​ស្រោម​ពី PSK's ៥០% សម្រាប់​បែងចែក​ស្រោម​នៅក្នុង​ប្រទេស មានន័យថា ភ្នំពេញ​មាន​សេវា​រកស៊ី​ផ្លូវភេទ​ច្រើនជាងគេ​។ ការលក់​ស្រោម​នៅ​ទីផ្សារ​គឺ ក្នុងតម្លៃ​ធូរ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ដើម្បី​បង្ការ​ការពារ​ខ្លួន​បញ្ជៀ​ស​នូវ​ជម្ងឺ​កាមរោគ​ផ្សេងៗ ។

    ដូច្នេះ​និន្នាការ​របស់​អង្គការ គឺ​ធ្វើ​ម៉េច​ឲ្យ​អ្នកប្រើប្រាស់​ស្រោម​ជាមួយ​ដៃគូ​ក្នុងការ​រួមភេទ​របស់​ខ្លួន​មាន​ទំនុកចិត្ត ។​បច្ចុប្បន្ន​ស្រោមអនាម័យ​មាន​ច្រើន​ប្រភេទ​គឺ OK  Number1 និង Number1​ថ្មី​មាន​ក្លិន​ស្តូ​បូរី ក្លិន​ចេក និង​Ok​ហ្លា​ស់ ហើយ​តាមរយៈ​ប្រើ​ស្រោម​នេះ បានធ្វើ​ឲ្យ​អត្រា​ឆ្លង​រាលដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ខ្លាំង​។​

     ចំណែក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ធ្លាប់​លើកឡើងថា ស្រោមអនាម័យ​ពិតជា​បាន ចូលរួម​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ និង​ជំងឺអេដស៍​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ។​ពិសេស​ចូលរួម​តំរង់ទិស​នៃ​ការឆ្លើយតប​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឲ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ឈាន​ឆ្ពោះទៅ​កាត់ផ្តាច់​ទាំងស្រុង ការចំលង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន ។​

      អង្គការ​នេះ​បានរួម​ចំណែ​កប​ម្រើ​សុខភាព​ប្រជាជន មាន​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដែល​ក្នុង​មួយឆ្នាំ​អង្គការ​ត្រូវ​ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ​សំរាប់​បង្ការ​ជួយ​ទប់ស្កាត់ ជម្ងឺអេដស៍​និង​ការរីក​រាលដាល​ឆ្លង​ជម្ងឺអេដស៍​ជម្ងឺ​កាមរោគ​ផ្សេងៗ​ផងដែរ ៕ (​អត្ថបទ​លោ​កច​ន ណា​រិ​ទ្ធ​)​

អ្នកនឹងចូលចិត្ត

មតិយោបល់