តុក្កតាសិចសម្រាប់បុរសអត់លិឍនៅចិន មិនត្រឹមចេះជជែកគ្នាលេងទេ ថែមទាំងចេះលាងចានទៀត

ស្របពេលប្រទេសចិនកំពុងប្រឈមនឹងគម្លាតយេនឌ័រនិងប្រជាជនចាស់ជរាកាន់តែច្រើន ក្រុមហ៊ុនមួយកំពុងទាក់ទាញបុរសអត់លិឍនិងអ្នកចូលនិវត្តន៍ជាមួយនឹងដៃគូថ្មី គឺ តុក្កតាសិច "ឆ្លាត" ចេះជជែកគ្នាលេង ចេះលេងតន្ត្រី និង ចេះបើកម៉ាស៊ីនលាងចាន។

ស្បែកស៊ីលីកូនទន់ៗជាច្រើនបានព្យួរនៅក្នុងឃ្លាំងនៃក្រុមហ៊ុន EXDOLL ដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែតាលៀន ភាគឦសានប្រទេស ប៉ុន្តែវិស្វករកំពុងធ្វើការងារដើម្បីនាំស្បែកទាំងនេះឱ្យមានជីវិត។

អ្នកសរសេរកម្មវិធីនៅមន្ទីរពិសោធន៍បានស្នើឱ្យតុក្កតាសិចទើបដំឡើងរួចពណ៌ត្នោតឱ្យអង្គុយលើកៅអី ហើយស្លៀកពាក់អាវពណ៌សស្តើងឆ្លុះឃើញសាច់ ហើយសួរថា "តើនាងមានឈ្មោះអ្វី?"។

តុក្កតាសិចបានឆ្លើយតាមបបូរមាត់ឥតចលនារបស់វាថា "ខ្ញុំឈ្មោះ Xiaodie ប៉ុន្តែលោកក៏អាចហៅខ្ញុំថា អូនសម្លាញ់ បានដែរ"។

ក្រុមហ៊ុន EXDOLL មានមហិច្ឆតាប្រើប្រាស់បច្ចេកវិជ្ជា AI ដើម្បីបង្កើតតុក្កតាសិចដូចមានជីវិតពិតៗដើម្បីឱ្យពួកវាអាចព្យាបាលភាពឯកោក្នុងចំណោមបុរសនៅលីវក្នុងប្រទេស និងថែទាំមនុស្សចាស់និងជនពិការ។

តុក្កតាសិច Xiaodie មាន ២ ម៉ូដែល គឺ ម៉ូដែលធម្មតា តម្លៃ ៤០០ ដុល្លារ និងម៉ូដែលបំពាក់បច្ចេកវិជ្ជាឆ្លាតចេះនិយាយចេះធ្វើការងារផ្ទះ មានតម្លៃ ៤.០០០ ដុល្លារ។

ក្នុងប្រទេសចិនដែលមានប្រជាជន ១,៤ លាននាក់ បុរសមានចំនួនច្រើនជាងស្ត្រីដល់ទៅ ៣៣,៦ លាននាក់ឯណោះ៕

adverise with khmeread