adverise with khmeread Untitled 1

ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ជាប់​ខ្នោះ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​១​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ព្រលឹម​ថ្ងៃទី​២១​កុម្ភ​:​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់​បានសម្រេច នៅ​ចំណុច​មុខផ្ទះ​លេខ ៦២​អឺ​០ ផ្លូវ​លេខ​១៣​កែង​ផ្លូវ​លេខ​១១៨ ភូមិ​១៤ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។​

     ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​មាង ចិត្ត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​កោះ​ពេជ្រ ពីបទ​ឆក់​កាបូបស្ពាយ​នៅ​ចំណុច​មុខផ្ទះ​លេខ​៦២​អឺ​០ ផ្លូវ​លេខ​១៣​កែង​ផ្លូវ​លេខ​១១៨​ភូមិ​១៤​សង្កាត់​ផ្សារកណ្តាល​ទី​១​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

     ចំណែក​កាបូបស្ពាយ​ត្រូវ​ជនសង្ស័យ​បោះចោល​ក្នុង​ទឹកទន្លេ​បាត់​ហើយ​ជនរងគ្រោះ​ជា​ស្ត្រី អាយុ ប្រហែល​២៣​ឆ្នាំ  ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​ដល់​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​ទេ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 

adverise with khmeread

មតិយោបល់