adverise with khmeread Index3

ទំនាស់​ពាក្យសម្តី​បាញ់​គំរាម​២​គ្រាប់​ត្រូវរបួស​១​គ្រាប់​ដេកពេទ្យ​

     ភ្នំពេញ ៖ បុរស​ម្នាក់​ទំនាស់​ពាក្យសម្តី​គ្នា ត្រូវបាន​ភាគី​ម្ខាង​បាញ់​គំរាម​ភ្ជុ​ច​ដី​២​គ្រាប់ បណ្តាល​ឲ្យ​ផ្លាត​ត្រូវរបួស​១​គ្រាប់​ដេកពេទ្យ ហើយ​ភាគី​បង្ក​បើក​ម៉ូតូ​រត់​បាត់អស់ ។​

    អំពើ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​របួស​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២០​កុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច ផ្លូវ​បេតុង ក្រុមទី​០២ ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កដោយ​ជនសង្ស័យ​ម្នាក់​ស្លៀកពាក់ ស៊ីវិល ប្រដាប់​ដោយ អាវុធខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក  មធ្យោបាយ​ម៉ូតូ​១​គ្រឿង​ម៉ាក​អាយ​ខន  ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ   ភេទ​ប្រុស អាយុ​ប្រហែល ២៣ ឆ្នាំ រាង​ស្គម សក់វែង​ត្រឹម​ក ពាក់អាវ​ក្រណាត់​ដៃ​វែង (​គេចខ្លួន​)  ។​

     ប៉ូលិស​បន្តថា ចំណែក​ជនរងគ្រោះ​ឈ្មោះ ជិន វិ​រុណ  ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​២ ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ  ខណ្ឌ មានជ័យ របួស​១​គ្រាប់​ចំ​ត្រគៀក​ខាងឆេ្វង​កំពុង​ដេកពេទ្យ​សូ​វៀត ។​វត្ថុតាង​បន្សល់​នៅ​កន្លែងកើតហេតុ​សំបក​គ្រាប់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក ចំនួន ២ គ្រាប់  ។​

      ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ជិន វិ​រុណ និង មិត្ត​ភ​ក្កិ​មួយចំនួនទៀត បាននាំគ្នា​ផឹកស៊ី​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត ផ្លូវ​បេតុង ភូមិ ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ។​

    ពេល​ផឹកស៊ី​រួច​ក៏បាន​នាំគ្នា​ដើរចេញ​មកឈរ​លេង​នៅតាម​ផ្លូវ (​ចំណុចកើតហេតុ​) ពេលនោះ​ក៏មាន ទំនាស់​ជាមួយ​អ្នកដំណើរ​មួយក្រុម​(​មិន​ចាំ​ចំនួន​) ដែល​ជិះ​ម៉ូតូ​តាមផ្លូវ  ជនរងគ្រោះ និង បក្សពួក បាន​យក ដុំថ្ម​គប់​ទៅលើ​អ្នកដំណើរ​ទាំងនោះ ។​

     ក្នុងពេលនោះ​ក៏មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​អាយ​ខន ពណ៍​ខ្មៅ​លាយ​ទឹកក្រូច មិន​ចាំ​ស្លាក​លេខ បាន​ដក​អាវុធខ្លី​០១​ដើម​មិន​ស្គាល់​ម៉ាក​បាញ់​គំរាម​
​ភ្ជុ​ច​ដី​ចំនួន ២ គ្រាប់ បណ្តាល​ឲ្យ​ផ្លាត​ត្រូវ​ជនរងគ្រោះ​ឈ្មោះ ជិន វិ​រុណ ចំនួន ១ គ្រាប់​ត្រូវចំ​ត្រគៀក​ខាងឆ្វេង ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​

     ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត  ៕

 

adverise with khmeread

មតិយោបល់