បាតុភូតព្រះចន្ទខៀវ ព្រះចន្ទពេញបូរមី និង ចន្ទគ្រាសកាលពីថ្ងៃទី៣១មករា ធ្វើឱ្យតារានិករតែ ៤ ប៉ុណ្ណោះជួបរឿងហេងៗ ក្រៅពីនេះស្រេច!

កាលពីថ្ងៃទី ៣១ មករា ពិភពលោកស្ទើរតែទាំងមូលបានជួបប្រទះបាតុភូតកម្រ ៣ កើតឡើងក្នុងថ្ងៃតែមួយ គឺ ព្រះចន្ទខៀវ ព្រះចន្ទពេញបូរមី និង ចន្ទគ្រាស ផ្គុំចូលគ្នាចេញជាព្រះចន្ទឈាម ឬ ព្រះចន្ទក្រហម។ បាតុភូតរបៀបនេះកម្រកើតឡើងខ្លាំងណាស់ ហើយវាកើតឡើងចុងក្រោយបំផុតគឺកាលពី ១៥០ ឆ្នាំមុន។ ទាល់តែឆ្នាំ ២០៣៧ ទើបមានឱកាសឃើញបាតុភូតនេះម្តងទៀត។

ខាងក្រោមនេះគឺជាអ្វីដែលបាតុភូតនេះមានឥទ្ធិពលមកលើតារានិករទាំង ១២៖

បាតុភូតព្រះចន្ទឈាមនេះនឹងនាំមកនូវដំណឹងល្អដល់តារានិករចំនួន ៤ ដូចជា មេសរាសី (Aries ២១ មីនា-១៩ មេសា) សីហរាសី (Leo ២៣ កក្កដា-២២ សីហា) កញ្ញរាសី (Virgo ២៣ សីហា-២២កញ្ញា) និង មីនរាសី (Pisces ១៩ កុម្ភៈ-២០ មីនា)។ តារានិករទាំង ៤ នេះរំពឹងជួបរឿងហេងៗទាំងខាងការងារ លុយកាក់ និង ជាពិសេសមានផ្ទៃពោះ សម្រាប់អ្នកដែលចង់បានកូនបំផុតជាយូរមកហើយនោះ។

ប៉ុន្តែតារានិករ ៤ ផ្សេងទៀត គឺ មកររាសី (Capricorn ២២ ធ្នូ-២០ មករា) មិថុនរាសី (Gemini ២២ ឧសភា-២១ មិថុនា) តុលរាសី (Libra ២៣ កញ្ញា-២២ តុលា) និង កុម្ភៈរាសី (Aquarius ២១ មករា-១៨ កុម្ភៈ) នឹងជួបបញ្ហាស្មុគស្មាញមួយចំនួន ដែលធ្វើឱ្យតានតឹងផ្លូវចិត្តខ្លាំង។ លោកអ្នកគួរយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តឱ្យមែនទែន។ លោកអ្នកក៏អាចនឹងបាត់បង់ ឬ ខាតបង់ទ្រព្យសម្បត្តិដោយប្រការណាមួយផងដែរ ដោយសារតែបាតុភូតព្រះចន្ទគ្រាស។

ទន្ទឹមនេះ នៅពេលនិយាយអំពីតារានិករទាំង ៣ គឺ ឧសភរាសី (Taurus ២០ មេសា-២០ ឧសភា) កក្កដរាសី (Cancer ២២ មិថុនា-២២ កក្កដា) និង ធ្នូរាសី (Sagittarius ២៣ វិច្ឆិកា-២១ ធ្នូ) មនុស្សដែលមានតារានិករទាំងនេះនឹងជួបទាំងរឿងហេង និងរឿងស៊យ។ ពួកគេនឹងទទួលបានជោគជ័យក្នុងការងារ ប៉ុន្តែនឹងបរាជ័យក្នុងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនទៅវិញ៕

adverise with khmeread