adverise with khmeread Index

មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លាប់​

      បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ហ៊ុល ប៊ុនធឿន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​លោក​បាន​ជួបនឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២០​កុម្ភៈ​ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​លន់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ​។​

     ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា លោក ហ៊ុល ប៊ុនធឿន បាន​ជិះ​រថយន្ត​កាមរី​ឆ្នាំ​៩៣​ចង្កូត​ស្តាំ​ពណ៌​ស បើកបរ​ចេញពី​ទី​រួម​ខេត្ត​ដើម្បី​ចូលទៅក្នុង​បន្ទាយ​កងពល​វិញ​។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ទៅបុក​ជា​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​ម៉ាក​Hyundai បណ្តាល​ឲ្យ​រថយន្ត​ដឹក​ដំឡុង​នោះ​ក្រឡាប់ចាក់​ដំឡូង​គ្របពីលើ​រថយន្ត​តូច​ដែល​លោក​ជិះ​។​

    ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​រួមជាមួយ​សមត្ថកិច្ច​បាន​នាំគ្នា​កាយ​គំនរ​ដំឡូង​នោះ​ចេញ​ដើម្បី​ជួយសង្គ្រោះ​លោក ហ៊ុល ប៊ុនធឿន តែ​ទំរាំ​កាយ​រួច លោក​បាន​ស្លាប់​ក្រោម​គំនរ​ដំឡូង​នោះ​បាត់ទៅហើយ​។​ចំំ​ណែ​ក​អ្នកបើក​រង​យន្ត​ធុន​ធំ​រត់​បាត់​៕

adverise with khmeread

មតិយោបល់