adverise with khmeread Lead large

ក្នុង​ឆ្នាំ​២០៥០ មនុស្ស​កន្លះ​ផែនដី​នឹង​ពាក់​វ៉ែនតា​មឺ​ញ៉ូ​ប​

​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា នៅត្រឹម​ឆ្នាំ​២០៥០ មនុស្ស​ប្រហែល ៤,៨ ពាន់​លាន​នាក់ ដែល​ស្មើនឹង​មនុស្ស​កន្លះ​ផែនដី នឹង​កើត​ជំងឺ​មី​ញ៉ូ​ប​។ ក្នុង​រយៈពេល​ប្រហែល ៣៥ ឆ្នាំ​ខាងមុខ​ទៀត មនុស្ស​កន្លះ​ពិភពលោក​ត្រូវបាន​ព្យាករណ៍​ថា​នឹង​មានប​ញ្ហ​សុខភាព​ទូទៅ​នេះ​ដូចគ្នា​។ 

​    ​ការសិក្សា​នេះ​បាន​បង្ហាញថា មនុស្ស​ប្រហែល ៤,៨ ពាន់​លាន​នាក់​នឹង​មើលឃើញ​បាន​ក្នុង​រយៈ​ចម្ងាយ​ជិត​ប៉ុណ្ណោះ​។ ទិន្នន័យ​នេះ​តំណាងឱ្យ​ការកើនឡើង​ករណី​មី​ញ៉ូ​ប​យ៉ាងគំហុក​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ខាងមុខ ខណៈដែល​តួលេខ​បច្ចុប្បន្ន​នៃ​មនុស្ស​ដែល​កើត​ជំងឺ​មី​ញ៉ូ​ប​គឺមាន​ចំនួន ១,៤ ពាន់​លាន​នាក់ ឬ​ជិត ២៣ ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​។ 

​    ​និន្នាការ​នៃ​ជំងឺ​មី​ញ៉ូ​ប​ដ៏​ខ្ពស់​នេះ​អាច​បណ្តាលឱ្យ​មនុស្ស​ឈានចូល​ដំណាក់កាល​មួយ​គឺ​ខ្វាក់ភ្នែក​តែម្តង​។ 

​    ​ជំងឺ​មី​ញ៉ូ​ប​នេះ​មានការ​ប្រែប្រួល​មិន​ដូចគ្នា​ទេ​នៅតាម​តំបន់​នីមួយៗ ដោយ​ប្រទេស​អ្នក​មាននៅ​តំបន់​អាមេរិក​ខាងជើង និង​អាស៊ី​នឹងមាន​ករណី​ជំងឺ​មី​ញ៉ូ​ប​ខ្ពស់​ជាងគេ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​សរសេរ​ក្នុង​ការសិក្សា​របស់ខ្លួន​ថា "​មូលហេតុ​ដែលនាំឱ្យ​កើត​ជំងឺ​មី​ញ៉ូ​ប​ច្រើន​បែបនេះ​គឺ​ដោយសារ​កត្តា​បរិយាកាស​ជុំវិញ​ការរស់នៅ ជាពិសេស​ការផ្លាស់ប្តូរ​បែបផែន​ជីវិត ដែល​កើតចេញ​មកពី​ការថយចុះ​ការចំណាយ​ពេលវេលា​ដើរហើរ​ខាងក្រៅ និង​ការកើនឡើង​ពេលវេលា​អង្គុយ​នៅមុខ​កុំព្យូទ័រ​"​។ 

​    ​បណ្តា​ប្រទេស​អ្នកមាន​ទំនងជា​នឹងមាន​មនុស្ស​ធ្វើការ​នៅមុខ​កុំព្យូទ័រ​ជាង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​ក្រីក្រ ដូច្នេះ​ចំនួន​មនុស្ស​កើត​ជំងឺ​មី​ញ៉ូ​ប​ក៏​ច្បាស់​ជា​នឹង​កើតមាន​ច្រើន​នៅតាម​ប្រទេស​អភិវឌ្ឍន៍​ជាង​ប្រទេស​ក្រីក្រ​៕  

adverise with khmeread
ប្រភព៖ msn

មតិយោបល់