ចុមម៉េចចឹង? Jack Ma ទូន្មានកូនបង្កើតកុំឱ្យខំប្រឹងរៀនពេក យកត្រឹមម៉ាជាប់ៗល្អប្រពៃពេក

លោក Jack Ma ដែលមានទ្រព្យសម្បត្តិបច្ចុប្បន្នសរុប ៤០,៨ ពាន់លានដុល្លារ បានផ្ដល់ដំបូន្មានឱ្យរបស់កូនគាត់អំពីការសិក្សានាពេលថ្មីៗនេះ។

និយាយក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ស្ថាបនិកក្រុមហ៊ុន Alibaba បានរៀបរាប់អំពីខ្លួនឯងដែលមិនទទួលបាន "ការអប់រំដ៏អស្ចារ្យ"។

គាត់និយាយថា "ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ ខ្ញុំមិនដែលបញ្ចប់ការសិក្សាអស្ចារ្យអ្វីនោះឡើយ។ ខ្ញុំប្រឡងធ្លាក់សម្រាប់មូលហេតុអ្វី ខ្ញុំអត់ដឹង"។

មិនមានប្រាក់ គ្មានចំណេះដឹងបច្ចេកវិជ្ជា និងសាវតារល្អ មិនមែនជាកូនអ្នកមាន ឬអ្វីមួយ គាត់ក្រោយមកជឿថា គាត់អាចឃើញអនាគតទៅមុខវែងឆ្ងាយ។

គាត់បន្តថា "ចូរយើងប្រកួតប្រជែង ១០ ឆ្នាំក្រោយទៀត។ នេះជាអ្វីដែលខ្ញុំជឿថា ១០ ឆ្នាំទៀតនឹងមានអ្វីកើតឡើង។ ដូច្នេះអ្វីខ្ញុំធ្វើសម្រាប់គោលដៅនោះ។ ខ្ញុំដឹងថា ១០ ឆ្នាំក្រោយ រឿងនេះនឹងកើតឡើង ដូច្នេះខ្ញុំរៀបចំវាទុកឱ្យហើយ"។

ពាក្យពេជ្យដ៏មានតម្លៃរបស់លោក Ma នៅតែក្លាយជាការពិតចំពោះអ្វីដែលគាត់បានប្រា​ប់កូនរបស់គាត់ជាច្រើនឆ្នាំមុន។ ម្ចាស់ក្រុមហ៊ុនបច្ចេកវិជ្ជាក្នុងទ្វីបអាស៊ីរូបនេះបានពោលពាក្យក្នុងសុន្ធរកថា ថា "ជឿជាក់លើថ្ងៃស្អែក"។

គាត់និយាយថា "ខ្ញុំបានប្រាប់ទៅកូនខ្ញុំថា កូនមិនត្រូវយកចំណាត់ថ្នាក់កំពូលទាំង៣នៅក្នុងថា្នក់រៀនទេ នៅត្រឹមពាក់កណ្តាលតារាងគឺល្មម ដរាបណាវាមិនអន់ខ្លាំងពេក។ មានតែមនុស្សចំណាត់ថ្នាក់មធ្យមទេទើបមានពេលគ្រប់គ្រាន់ដើម្បីរៀនជំនាញផ្សេងទៀត"។

គាត់បន្តថា "ខ្ញុំគិតថា ប្រសិនបើសេដ្ឋកិច្ចចិនចង់វិវឌ្ឍទៅមុខលឿន គឺត្រូវតែមានក្រុមហ៊ុនធុនតូចនិងមធ្យមឱ្យច្រើន និងក្រុមហ៊ុនបើកដោយបុគ្គលផ្ទាល់ខ្លួន ហើយតម្រូវឱ្យមានសហគ្រិនច្រើនជាមួយនឹងតម្លៃនិងសេចក្តីអង់អាច"។

ដំបូន្មានក្នុងនាមជាឪពុកម្នាក់ពីសំណាក់លោក Ma គឺផ្ទុយពីទម្លាប់របស់ចិន ដែលសង្កត់ធ្ងន់លើការសិក្សាឱ្យបានពូកែដាច់គេសម្រាប់សិស្សគ្រប់រូប។

គាត់ក៏បានជំរុញក្នុងចំណោមមនុស្សទាំងឡាយក្នុងកិច្ចប្រជុំនោះថា "យើងមិនអាចបង្រៀនកូនរបស់យើងទាំងស្រុងជាមួយនឹងម៉ាស៊ីនទាំងនោះ ដែលឆ្លាតជាងយើងនោះទេ យើងត្រូវបង្រៀនកូនរបស់យើងអំពីអ្វីមួយជាក់លាក់។ ក្នុងវិធីសាស្ដ្រនេះ ៣០ ឆ្នាំក្រោយ កូនៗរបស់យើងនឹងចេះខ្វះឱកាសនោះឡើយ"៕

adverise with khmeread