adverise with khmeread Untitled 1

ប្រពន្ធ​យកលុយ​ក្រុមហ៊ុន​ឲ្យ​ប្តី​លេងល្បែង​ចាញ់​អស់​ជាប់​ខ្នោះ​

      ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នាំខ្លួន​មកកាន់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ជាប់ចោទ​លួច​បន្លំ​លុយ​ក្រុមហ៊ុន​ពិភពថ្មី​ជាង​៣៧​ម៊ឺ​ន​ដុល្លារ​ឲ្យ​ប្តី​យកទៅ​លេងល្បែង​ចាញ់​អស់ ។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​យោងតាម​ពាក្យបណ្ដឹង​របស់​មេធាវី​ឈ្មោះ ប៉ិ វណ្ណៈ តំណាង​ស្របច្បាប់​លោក​ឧកញ៉ា​ហុង ពី​វ ម្ចាស់ ក្រុមហ៊ុន​ពិភពថ្មី ដោយបាន​ប្តឹង​ស្ត្រី​ឈ្មោះ ផាត ចរិយា បាន​លួច​បន្លំ​លុយ​ជាង ៣៧​មឺ​ុ​ន​ដុល្លារ​ពី​ក្រុមហ៊ុន​យក​ឲ្យ​ទៅ​ឲ្យ​ប្តី លេងល្បែង​ចាក់បាល់ រហូត​ចាញ់​អស់រលីង​។

     មន្ត្រី​ដដែល​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​បុរី​ពិភពថ្មី គ្រុប បានចេញ​សេចក្តីប្រកាស​ជូនដំណឹង ដល់​សាធារណៈជន​ជ្រាបថា​៖ ឈ្មោះ ផាត ចរិយា ភេទ​ស្រី ថ្ងៃខែ​ឆ្នាំ​កំណើត ១៦-០៥-១៩៨៨ កាន់​អត្តសញ្ញាណប័ណ្ណ​លេ​ខៈ ១៦០៣៨១២៤១ ចុះ​ថ្ងៃទី​១២-០២-២០១៤ មាន​ទីកន្លែង​កំណើត ភូមិ​

​ពេ​ជ​បាន ឃុំ​លាច ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះ​លេខ​៣​បេ ផ្លូវ​លេខ​៦០ ភូមិ​មានជ័យ សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ពីមុន​មាន​តួនាទី ជា​ប្រធាន​គណនេយ្យ​របស់​ក្រុមហ៊ុន ដែល​បាន​លួច​បន្លំ​លុយ​ក្រុមហ៊ុន និង​រំលោភ​លើ​សេចក្តី​ទំនុកចិត្ត​។​

    ក្រុមហ៊ុន​សូម​ប្រកាសថា រាល់​ទង្វើ​ដែល​បុគ្គល​នេះ​បាន​ប្រព្រឹត្ត ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ឡើយ​៕​

adverise with khmeread

មតិយោបល់