adverise with khmeread 1

Jack Wilshere នឹង​វិលត្រឡប់​មកជួយ Arsenal នាពេលខាងមុខ​

​ខ្សែបម្រើ Wilshere នឹង​ត្រឡប់មក​ហ្វឹកហាត់​ពេញលេញ​វិញ​នៅ​សប្តាហ៍​ក្រោយ​ស្រប​ពេលដែល​គាត់​ត្រៀមខ្លួន​បញ្ចប់​សុបិន​អាក្រក់​អស់​រយៈពេល​ដ៏​យូរ​។​

​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​មិនទាន់បាន​លេង​ការប្រកួត​ផ្លូវការ​ណាមួយ​ក្នុង​រដូវ​កាល​នេះ​នៅឡើយ​ទេ​បន្ទាប់ពី​រងរបួស​ជើង​កាលពី​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​។​

​ប៉ុន្តែ​កាលពី​ខែ​មុន​គាត់​អាច​លេង​បាន​ខ្លះៗ​ហើយៗ​លោក Arsene Wenger ជឿជាក់ថា​គាត់​នឹងចូលរួម​ជាមួយ​ជម្រើស​ដំបូង​ក្នុង​ថ្ងៃ​ចន្ទ ទី ២៩ ខែ​នេះ​។​

​ប្រសិនបើ​អ្វីៗ​ដំណើរការ​បានល្អ អ​ញ្ជឹ​ង Wilshere នឹង​អាច​ចូលរួម​ក្នុងការ​ប្រកួត​ប្រាំមួយ​លើកចុងក្រោយ​ឲ្យ​កាំភ្លើង​ធំ​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះហើយ​។​

​គម្រោង​សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូបនេះ គឺ​នឹង​លេង​ខ្លះៗ​ក្នុងការ​ប្រកួត​ក្នុង​ទឹកដី​ជាមួយ​ក្រុម Watford ក្នុង​ថ្ងៃទី ២ ខែមេសា​។ ប្រសិនបើ​វា​ដូចជា​លឿន​ពេក អ​ញ្ជឹ​ង​មានតែ​លេង​ក្នុង​ការប្រកួត​ក្រៅ​ផ្ទះ​ក្នុង​ទឹកដី West Ham មួយ​សប្តាហ៍​បន្ទាប់​។​

Wilshere នឹង​អាច​ចូលរួម​ក្នុងការ​ប្រកួត Champions League វគ្គ​បន្ទាប់​ប្រសិនបើ Arsenal បំបាក់ Barcelona​។​

​ការវិលត្រឡប់​របស់​គាត់​នឹង​ជំរុញ​ដល់​ក្រុម​ជម្រើសជាតិ​អង់គ្លេស ស្របពេល​ដែល​លោក Roy Hodgson កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បាល់ទាត់ Euro ២០១៦ ក្នុងប្រទេស​បារាំង​ក្នុង​រដូវក្តៅ​នេះ​។ ពេលណា​ក៏ដោយ​ឲ្យ​តែ Wilshere រឹងមាំ​ហើយ គាត់​នឹងមាន​ក្នុង​គម្រោង​របស់លោក Hodgson ជាក់​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់