ការ៉េមបិសាចរសជាតិហឹរផុតលេខ កំពុងល្បីល្បាញនៅអង់គ្លេស

ដោយគេពណ៌នាថាជាការ៉េមមួយដែលហឹរ អាចស្ដាប់មើលទៅចម្លែក ប៉ុន្ដែនៅពេលអ្នកសាកការ៉េម Respiro del Diavolo (ឬការ៉េមបិសាច) អ្នកនឹងលែងច្រឡំទៀតហើយ។ បង្កើតឡើងដោយគ្រឿងផ្សំម្ទេសហឺរផុតលេខ ការ៉េមចម្លែកនេះមានកម្រិតហឺរ ១,៥ លានឯកតា ធ្វើឱ្យវាក្លាយជាការ៉េមដ៏គ្រោះថ្នាក់បំផុតលើលោក។

ការ៉េម Respiro del Diavolo ត្រូវបាននាំយកមកទីក្រុង Glascow ប្រទេសស្កុតឡែន ដោយលោក Martin Bandoni ម្ចាស់ហាងកាហ្វេ Aldwych Cafe និងហាងការ៉េម Ice Cream Parlour ប៉ុន្ដែគាត់អះអាងថាគ្រឿងផ្សំត្រូវបានលាក់ជាសម្ងាត់ក្នុងចំណោមអ្នកធ្វើនំអ៊ីតាលីជាច្រើនឆ្នាំមកហើយ។ វាត្រូវបានប្រើសាកល្បងលើភាពក្លាហានក្នុងចំណោមអ្នកជំនួញ ប៉ុន្ដែ Bandoni គិតថាវាអាចនឹងក្លាយជាការ៉េមសម្រាប់លក់ផងដែរ ដូច្នេះគាត់ក៏បានដាក់វាក្នុងម៉ឺនុយការ៉េមរបស់គាត់។ ជាយូរមកហើយ ការឆ្លើយតបទៅនឹងការលក់ការ៉េមរបស់គាត់ គឺឆ្កួតបំផុត ជាមួយនឹងមនុស្សមកពីទូទាំងអង់គ្លេសនាំគ្នាសម្រុកមកសាកល្បងការ៉េមភ្លើងនេះ៕

adverise with khmeread