adverise with khmeread Index1

វាយ​ប្លន់​យក​ម៉ូតូ​ ប៉ូលិស​តាម​ទាន់​យកបាន​ម៉ូតូ​២​គ្រឿង​ចាប់ខ្លួនបាន​ម្នាក់​

    ភ្នំពេញ​៖ ជនសង្ស័យ​៣​នាក់​បានធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​គូសង្សារ​២​នាក់​បានសម្រេច ក៏​ជួប​ប៉ូលិស​ដេញចាប់​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ខ្លួន​ផ្តួល​ម៉ូតូ​ចោល​២​គ្រឿង​ហើយ​នាំគ្នា​រត់  ហើយ​ជនសង្ស័យ​ម្នាក់​រត់​ពួន​ក្នុងផ្ទះ​អ្នកស្រុក​ត្រូវ​ប៉ូលិស​ចាប់បាន​ម្នាក់ ។​

   ហេតុការណ៍​នេះ​កើតឡើង​កាលពី​​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កា​ក់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ប៉ាក់ ម៉ា​ហាន់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្សសាលា​សាមគ្គី ស្នាក់​នៅផ្ទះ​លេខ​៣៣០ ផ្លូវលំ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ជិះ​ម៉ូតូ​ម៉ា​កនិច​ពណ៌​សលាយ​ផ្កាឈូក​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM-6640​អ្នក​រួ​ម​ដំណើរ​ឈ្មោះ ជា ម៉ា​រី​យ៉ា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្សសាលា​ជាស៊ីម​សន្ធរ​មុខ ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

     ចំណែក​ជនសង្ស័យ​ឈ្មោះ​យិន សា​យ័ន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1BM-3356​និង​បក្ខពួក​២​នាក់​ទៀត​រត់គេច​បាត់ ។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ចេញមក​ពី​ញុំ​ា​សាច់​អាំង​មកលេង​ផ្ទះ​សង្សារ​របស់ខ្លួន​ឈ្មោះ​ជា ម៉ា​រី​យ៉ា​នៅ​ភូមិ​ស្លែង​រលើង​។ ពេល​ដល់​ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះ​មិនទាន់បាន​ឈប់​ម៉ូតូ​ផង​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​មក​ឈប់​ពីមុខ ហើយ​អ្នកជិះ​ខាងក្រោយ​ចុះមក​វាយ​និង​ច្របាច់ក​ជនរងគ្រោះ ។​

    ពេលនោះ​ជនរងគ្រោះ​ស្រែកថា​ចោរៗ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​នោះបាន​ចេញមក​ជួយ​ត្រូវបាន​ពួកចោរ​ផ្តួល​ម៉ូតូ​ចោល​ទាំង​២​គ្រឿង ហើយ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ព្រួត​វាយ​រង​បួស​ធ្ងន់​និង​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់​។​

    បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ដែល​រងរបួស​ធ្ងន់​នោះ​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​និង​វត្ថុតាង​ប​ញ្ចូ​ន​មក​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ​បន្ត​៕​

adverise with khmeread

មតិយោបល់