រោគសញ្ញាដំបូងបំផុតចំនួន ៣ នៃជំងឺមហារីកមាត់ស្បូន ដែលស្ត្រីភាគច្រើនលើសលប់តែងមើលរំលង

ស្ដ្រីភាគច្រើនដែលមានមហារីកមាត់ស្បូន និងមុនពេលកើតមហារីក គឺមិនកត់សម្គាល់ឃើញរោគសញ្ញាអ្វីឡើយ រហូតទាល់តែមហារីកនោះលូតលាស់ និងក្លាយជាធ្ងន់ធ្ងរទើបដឹង។ រោគសញ្ញារបស់វាអាចកើតឡើង នៅពេលមហារីកនោះលូតលាស់ក្បែរជាលិកា។

វា គឺជាការសំខាន់ណាស់ដើម្បីទៅត្រួតពិនិត្យសុខភាពឱ្យបានញឹកញាប់ ដូច្នេះអ្នកនឹងអាចរកឃើញជំងឺ និងព្យាបាលវាទាន់ពេលវេលា។ យ៉ាងណាមិញ រោគសញ្ញាដំបូងបំផុតចំនួន ៣ អាចកត់សម្គាល់ដឹងអំពីជំងឺមហារីកមាត់ស្បូន តែស្ត្រីភាគច្រើនមើលរំលង។

១. ហូរឈាមខុសប្រក្រតី គឺជារោគសញ្ញានៃមហារីកមាត់ស្បូន។ វាអាចកើតឡើងនៅអំឡុងពេលមានរដូវ។ ហើយប្រសិនបើអ្នកមានឈាមពេលឈប់មានរដូវ នេះក៏អាចជារោគសញ្ញាមហារីកមាត់ស្បូន ឬក៏បញ្ហាផ្សេងដែរ។

២. ប្រដាប់ភេទកន្ត្រាក់ រួមទាំងមានហូរទឹករំអិល មានពណ៌ត្នោត លាយឈាម និងមានក្លិន។

៣. ឈឺត្រគាក គឺជារោគសញ្ញាមហារីកមាត់ស្បូន ដែលវាកើតឡើងអំឡុងពេលរួមភេទ ឬធ្វើអ្វីផ្សេង។ វាអាចទាក់ទងនឹងការផ្លាស់ប្ដូរមិនធម្មតារបស់មាត់ស្បូន។ មហារីកនោះអាចរីករាលដាលដល់ត្រគាកក៏ថាបាន។

ក្រៅពីឈឺត្រគាក អ្នកអាចនឹងមានរោគសញ្ញាផ្សេងទៀតដូចជា៖
- អស់កម្លាំងល្ហិតល្ហៃ
- ស្រកទម្ងន់
- ឈឺខ្នង ឬត្រគាក
- ហើមជើងម្ខាង ឬទាំងទ្វេ
- និងនោមទាស់៕

adverise with khmeread