មិនធម្មតាទេ! វគ្គជម្រុះTiger Street Football Festival 2018 នៅបាត់ដំបងមានរហូតដល់ទៅ៧៩ក្រុម

បាត់ដំបង៖ ការប្រកួតវគ្គជម្រុះ​មណ្ឌល​ទី៣ នៃការប្រកួតបាល់ទាត់​ Tiger Street Football Festival 2018 បានបើកជាផ្លូវការហើយ​ហើយ​នាព្រឹក​ថ្ងៃ​ទី​០៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ ​នេះនៅទីលានបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ចំនួន​ ៧៩ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រផងដែរ។​


​​        លោក Hew Foong yoon  ដែលជានាយកគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីបើកនោះថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ​ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានរង្វាន់ដ៏ច្រើនសរុប ៥០ ០០០$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs​ នៅ​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។


          នៅក្នុងនោះដែរ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀថៃហ្គ័របានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឧកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

សូមបញ្ជាក់ថា សម្រាប់រដូវកាលទី៦​នេះ​ ​ការ​ប្រកួត Tiger Street Football Festival ​នឹង​រឹត​តែស្វិតស្វាញ ​ព្រោះ​ក្រុម​ដែល​ចូល​រួម​នីមួយ​ៗ​សុទ្ធ​តែ​ធ្លាប់ទទួល​បាន​បទ​ពិសោធ​ន៍ច្រើន​ពី​ការ​ប្រកួត​នៅ​លើ​ទីលានហ្វូតសាល់​នេះ។ យ៉ាងណាមិញ​ ការ​ប្រកួត​នៅទឹកដីខេត្តបាត់ដំបង ដែលជា​មណ្ឌល​ទី៣នេះ ​ក្រុម​ទាំង​៧៩ នឹង​ត្រូវ​​​ប្រកួតនៅទីលានបាល់ទាត់វាលបែកចាន ​រយៈពេល ២ថ្ងៃ គឺថ្ងៃទី០៣ ដល់ ០៤ ខែកុម្ភៈ ដើម្បី​ស្វែង​រក​ក្រុមជើង​​ចំនួន៦​ក្រុម​ឡើងខ្លាំង ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស​​នៅរាជធានីភ្នំពេញ​ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ព័ត៌មាន​លម្អិត​បន្ថែមអំពី Tiger​ Street​ Football​ Festival​ ២០១៨​ សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​            សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab