adverise with khmeread 00

​ប្រិយមិត្ត​ក្រុម West Brom ប្រឈមមុខ​នឹង​ការពិន័យ​មួយជីវិត​បន្ទាប់ពី​គប់​កាក់ ២ ផោន​ចំ​មុខ​ខ្សែបម្រើ​ប្រធាន​ក្រុម​របស់ខ្លួន​

ក្រុម​ភ្នាក់ងារ​ប៉ូលិស​បាន​បើក​ដំណើរការ​ស៊ើបអង្កេត​មួយ​ចំពោះ​ការវាយប្រហារ​ទៅលើ​កីឡាករ​ក្រុម West Bromwich Albion "Chris Brunt" បន្ទាប់ពី​ខ្សែបម្រើ​ស្លាប​មួយ​នេះ​បានទទួល​រងរបួស​ចំ​ផ្ទៃមុខ ដោយសារ​កាក់​ដែល​ប្រិយមិត្ត​ក្រុម​របស់លោក​បានគ​ប់ម​ក ក្រោយពី​ទទួលបាន​លទ្ធផល​បរា​ជ័យ ៣-១ ក្រោម​ថ្វីដៃ Reading នៅក្នុង​ជំនួប FA Cup កាលពី​យប់មិញ​នេះ​។​

Brunt បាន​និយាយ​ប្រាប់ថា​គាត់​ពិតជា​ស្អប់ខ្ពើម និង​ខ្មាសអៀន​ជាទីបំផុត​ចំពោះ​ការដែល​បាន​បន្សល់​ស្នាមរបួស​ក្រោម​ភ្នែក​ឆ្វេង ខណៈពេលដែល​គាត់​បាន​ព្យាយាម​ប្រគល់​អាវ​របស់គាត់​ទៅឱ្យ​អ្នកគាំទ្រ​ជា​កុមារ​មួយរូប​នៅឯ​កីឡដ្ឋាន Madejski ។

​អ្នកនាំពាក្យ​នៃ​ក្រុមប៉ូលិស​ដែល​បើក​ការស៊ើបអង្កេត​រឿងក្តី​មួយ​នេះ​បាន​បញ្ជាក់ថា "​ឧប្បត្តិហេតុ​មួយ​នេះ​ត្រូវបាន​ចាត់ទុកជា​ការវាយប្រហា​រ​មួយ ហើយ​យើង​នឹង​ដំណើរការ​ស៊ើប​រឿងក្តី​មួយ​នេះ ជាមួយ​ក្លឹប West Bromwich Albion និង Reading ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​"៕​

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់