ពួកអ្នកអារឈើនៅអាមេរិកស្រឡាំងកាំង មិនដឹងថាហេតុអ្វីបានជាសុនខម៉ាំមីមកជាប់ក្នុងដើមឈើរបៀបនេះ

ក្នុងឆ្នាំ ១៩៨០ នៅពេលក្រុមអ្នកកាប់ឈើឱ្យក្រុមហ៊ុន Georgia Kraft Corp កាត់ដើមឈើកកោះ ពួកគេបានរកឃើញការភ្ញាក់ផ្អើលបំផុតមួយ។ ប្រហោងមួយស្ទើរតែដល់កំពូលដើមឈើទៅហើយនោះ គឺមានសុនខម៉ាំមីមួយក្បាលនៅទីនោះ។ ជាជាងបញ្ជូនកំណាត់ឈើនេះទៅរោងអារឈើ អ្នកកាប់ឈើបានបរិច្ចាគវាទៅសារមន្ទីរ Forest World ជាសារមន្ទីរដើមឈើនៅទីក្រុង Waycross រដ្ឋចចចា។ ហើយសុនខនោះក្លាយជាទីចាប់អារម្មណ៍តាំងពីពេលនោះមក។

វាត្រូវបានគេដាក់ឈ្មោះថា Stuckie បន្ទាប់ពីប្រកួតប្រជែងដាក់ឈ្មោះវាក្នុងឆ្នាំ ២០០២ ហើយវាបានជាប់នៅក្នុងដើមឈើនោះប្រមាណជា ២០ ឆ្នាំ មុនពេលអ្នកកាប់ឈើរកឃើញវា។ អ្នកជំនាញជឿថា សុនខនោះបានសម្ងំទៅនៅលើដើមឈើ និងតោងឡើងដើមឈើកម្ពស់ ៨ ម៉ែត្រ មុនពេលវាជាប់គាំងចេញមិនរួចពីដើមឈើ។

មានសំណួរជាច្រើនសួរថា តើសុនខនោះឡើងលើដើមឈើដោយរបៀបណា។ ជាការពិតវាជាប្រភេទឆ្កែព្រៃដូច្នេះវាអាចឡើងទៅលើដើមឈើបាន។ យ៉ាងណាមិញ សំណួរដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថាតើសុនខនោះក្លាយជាម៉ាំមីដោយរបៀបណា?

ជាធម្មតានៅពេលសរីរាង្គវាងាប់ មីក្រុបក្នុងរាងកាយរបស់វា គឺលែងមានការប្រឆាំងដោយដំណើរការជីវសាស្រ្ត ដែលរក្សាពួកវានៅក្រោមការគ្រប់គ្រងរបស់ធម្មជាតិមានជីវិត។ ពួកវាចាប់ផ្ដើមប្រើប្រាស់រាងកាយ បន្ទាប់មកមីក្រុបក្នុងពោះវៀនចាប់ផ្ដើមរលួយ។ សាកសពចាប់ផ្ដើមហើម និងបំផ្លាញ ទាក់ទាញបាក់តេរី ផ្សិត សត្វល្អិត និងសត្វផ្សេងទៀតមកស៊ី។

ប៉ុន្ដែសុនខមួយក្បាលនេះរួចខ្លួន ពីដំណើរការរំលាយសាកសពនេះ ដោយសារការជាប់នៅក្នុងដើមឈើនោះ។ ហើយកត្តានេះហើយ ដែលនាំឱ្យក្លាយជាសុនខម៉ាំមី៕

adverise with khmeread