រឿងមិនគួរឱ្យជឿ! បាត់ឆ្កែតាំងពី ១០ ឆ្នាំមុន ទើបរកឃើញវិញក្នុងឆ្នាំ​ ២០១៨

១០ ឆ្នាំមុន សុនខពណ៌ខ្មៅឈ្មោះ Abby អាយុ ១ ឆ្នាំ បានកំពុងលេងជាមួយនឹងគ្រួសារជាម្ចាស់របស់វាខាងក្រៅផ្ទះក្នុងទីក្រុង Apollo រដ្ឋ Pennsylvania ហើយនៅពេលមានអ្វីមួយធ្វើឱ្យវាចាប់អារម្មណ៍ វាបានដើរវង្វេងផ្លូវបាត់។ ម្ចាស់របស់វាឈ្មោះ Debra Suierveld បានចំណាយពេលមួយសប្ដាហ៍ដើម្បីស្វែងរក ប៉ុន្ដែទីបំផុតក៏ព្រមចុះចាញ់ដោយសាររកមិនឃើញ ដោយសន្មត់ថាសុនខនោះត្រូវបានគេសម្លាប់។ ហើយការពីសប្ដាហ៍មុន រឿងភ្ញាក់ផ្អើលបានកើតឡើងចំពោះគ្រួសារនោះ។

នៅថ្ងៃទី ៣០ មករា ២០១៨ Suierveld បានទទួលការហៅចូលមួយពីក្រុមអ្នកការពារសត្វនៃទីក្រុង Allegheny Valley ដែលអះអាងថាឃើញសុនខរបស់ពួកគេ។ Debra បានប្រាប់ទៅពួកគេថា ពួកគេប្រហែលច្រឡំហើយ ប៉ុន្ដែបន្ទាប់មកពួកគេបាននិយាយឈ្មោះសុនខ Abby ស្ដ្រីជាម្ចាស់នោះមិនដឹងថាឆ្លើយយ៉ាងណាទៀត។

Suierveld ប្រាប់ទៅវេបសាយ Trib Live ថា"ខ្ញុំមិនដឹងរកពាក្យអ្វីមកនិយាយទេ។ ខ្ញុំនិយាយថា ពុទ្ធោ! សុនខនោះដូចទើបងើបពីស្លាប់វិញអ៊ីចឹង"។

ហើយកាលពីថ្ងៃអង្គារ សុនខនោះត្រូវបានម្ចាស់វាទៅយកត្រឡប់មកវិញ​ពីអ្នកការពារសត្វក្នុងទីក្រុង New Kensington ដែលបាត់ជាងមួយទស្សវត្សទៅហើយនោះ៕

adverise with khmeread