adverise with khmeread 0

សម្លឹង​ឃើញ​ទៀតហើយ​! John Terry កំពុង​ស្ថិតនៅ​កំពូល​បញ្ជី​នៃ​ការផ្ទេរ​របស់​ក្លឹប​ប្រទេស​ចិន​

​John Terry គឺជា​កីឡាករ​កំពូល​នៃ​បញ្ជី​ចង់បាន​របស់​ក្លឹប​នៃ​ប្រទេស​ចិន​នៅ​រដូវក្តៅ​ខាងមុខនេះ ដោយយោង​តាម​សម្តី​របស់លោក Sven-Goran Eriksson ។​

​អតីត​គ្រូ​ប​ង្វឹ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Shanghai SIPG លោក Eriksson ហាក់​កំពុង​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​ល្បីៗ​ស្ថិតក្នុង​ទ្វីប​អ៊ឺរ៉ុប​ជាច្រើនរូប ដើម្បី​ផ្លាស់​មកកាន់​ទឹកដី​នៃ​ប្រទេស​ចិន​យ៉ាង​គគ្រឹក​គ្រែង​នាពេល​បច្ចុប្បន្ននេះ​។​

​ស្រប​ពេលនេះ ប្រធាន​ក្រុម​តោ​ខៀវ Chelsea វ័យ ៣៥ ឆ្នាំ​រូបនេះ​ក៏​កំពុង​នឹង​ត្រៀមខ្លួន​ដើម្បី​ចាកចេញ​ពី​ក្លឹប​នា​ចុងបញ្ចប់​រដូវ​កាល​ផងដែរ បន្ទាប់ពី​បាន​ស្នាក់​ជាមួយ​តោ​ខៀវ​អស់​រយៈពេល​ជាង ១៨ ឆ្នាំកន្លងមកនេះ​។​

​លោក Eriksson បានបញ្ជាក់​ទៅកាន់​បណ្តា​អ្នកសារព័ត៌មាន SunSport ថា "​ទីនេះ​គឺ​សម្បូរ​ទៅដោយ​ការពិភាក្សាគ្នា​ជាច្រើន​អំពី John Terry ក្នុងប្រទេស​ចិន​។ គាត់​ត្រូវគេ​ទទួលស្គាល់ថា​ជា​ខ្សែការពារ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​សម្រាប់​រយៈពេល ១៥ ឆ្នាំ​កន្លងមកនេះ​" ។​

​ដោយនិយាយ​បែប​ព្យាយាម​បញ្ចុះបញ្ចូល គ្រូបង្វឹក​ក្រុម​យក្ស​ប្រទេស​ចិន​មួយ​នេះ​បាន​បន្ថែមទៀតថា "​គាត់​នៅតែ​ធ្វើ​បានល្អ ហើយ​គាត់​ត្រូវបាន​គេ​ចាប់អារម្មណ៍​ចង់បាន​ច្រើន​ដែរ​។ គាត់​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដទៃទៀត​ដែល​ស្គាល់​ច្រើន​បំផុត​នៅក្នុង​ពិភព​បាល់ទាត់​របស់​ពិភពលោក​។ ក្លឹប​ប្រទេស​ចិន​ក៏​កំពុង​នឹង​សម្លឹង​មើលឃើញ​ទៅលើ​កីឡាករ​ដ៏​អស្ចារ្យ​មួយរូប​នេះ​ផងដែរ​។ ក្រុម​ដែល​ខ្លាំង​គឺ​ត្រូវការ​អ្នកដឹកនាំ​ឆ្នើម​"​។​

"​ពួកគេ​មិនអាច​ប្រសើរ​ជាង John Terry នោះទេ ជាមួយនឹង​ជំនាញ រួម​នឹង​បទពិសោធន៍​របស់គាត់ ច្បាស់​ណាស់​គាត់​នឹង​អស្ចារ្យ​ជាទីបំផុត​នៅក្នុង​ប្រទេស​ចិន​។ ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​មន្ទិលសង្ស័យ​នោះឡើយ​ចំពោះ​រឿង​មួយ​នេះ​"៕​

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់