រកឃើញហ្វូស៊ីល ពីងពាង អាយុ ១០០ លានឆ្នាំ ក្នុងជ័រឈើ

ឆ្អឹងខ្នង និងសំបកពីងពាងជាមួយនឹងកន្ទុយដូចជាខ្យាដំរី ត្រូវបានប្រទះឃើញក្នុងជ័រឈើម្យ៉ាង (ជ័រឈើផុតពូជក្នុងយុគសម័យ Tertiary ដែលគេប្រើប្រាស់ជាគ្រឿងអលង្ការ) កាលពី ១០០លានឆ្នាំមុន។

សត្វក្នុងយុគសម័យដំបូងមួយនេះ ត្រូវបានដាក់ឈ្មោះតាមសត្វធំមួយពីទេវកថាក្រិក ដែលកើតចេញពីផ្នែកនៃសត្វជាច្រើន។

អ្នកវិទ្យាសាស្រ្តបានអះអាងថា សត្វចម្លែកប្រភេទនេះបានរស់នៅពាសពេញព្រៃនៃប្រទេសភូមា អំឡុងយុគសម័យដាយណូស័រ។

កន្ទុយរបស់ពួកវាគឺមានប្រវែងវែងជាងខ្លួនរបស់វា ហើយត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីស្វែងសត្វព្រៃ ឬគេចចេញពីអ្នកវាយប្រហារពួកវា។

ដោយហៅថា សត្វ Telson កន្ទុយរបស់ពួកវាត្រូវបានគេឃើញសព្វថ្ងៃនៅនឹងខ្លួនខ្យាដំរី ប៉ុន្តែពួកវាមិនត្រូវបានគេដឹងពីមុនមកនោះឡើយថាមាននៅក្នុងខ្លួនសត្វពីងពាង។

អ្នកស្រាវជ្រាវនិយាយថា វាគឺអាចទៅរួចដែលកូនចៅនៃសត្វប្រភេទនេះប្រហែលជានៅតែបន្តមានជីវិតសព្វថ្ងៃនៅក្នុងព្រៃនៃប្រទេសអាស៊ីអាគ្នេយ៍នេះ៕

adverise with khmeread