adverise with khmeread 0

​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ចោទប្រកាន់ CL ថា​ជា​មនុស្ស​លាក់ពុត​

ក្រោយពី Taeyang ដែលជា​សមាជិក​នៃ​ក្រុម BIGBANG ទើបតែ​ត្រូវបាន​គេ​ហៅថា​ជា​មនុស្ស​លាក់ពុត​សម្រាប់​សកម្មភាព​នៅឯ​កា​រ​ប្រគល់​ពានរង្វាន់​តារា​ឆ្នើម Gaon Chart Awards នាពេល​កន្លងមក​នោះ ឥឡូវនេះ​ក៏មាន​តារាចម្រៀង​ដទៃ​ផ្សេងទៀត​ដែល​មកពី​ផលិតកម្ម YG Entertainment ដូចគ្នា ក៏​ទទួលរង​ការចោទប្រកាន់​ស្រដៀង​គ្នា​នេះដែរ ពី​សំណាក់​អ្នកគាំទ្រ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​បន្ទាប់ពី​បានឃើញ​រូបថត​មួយ​សន្លឹក​របស់​សមា​ជិ​ក្រុម 2NE1 នាង CL ក្នុងការ​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​ប្រចាំ​សប្តាហ៍​នៅឯ​ទីក្រុង New York សហរដ្ឋ​អា​មេ​រិច​កាលពី​ថ្មីៗ​នេះ អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​បាននាំគ្នា​អះអាងថា តារាចម្រៀង​ស្រី​រូបនេះ​គឺជា​មនុស្ស​លាក់ពុត​នៅលើ​គណនី​នៃ​សេចក្តីថ្លែងការណ៍​របស់​នាង​នាពេល​កន្លងមក​។ ដោយ​បន្ថែម​ពីលើ​នេះ​ទៀត ពួកគេ​ក៏បាន​ចោទប្រកាន់ CL នៅតែ​ទទួលបាន​ភាពជោគជ័យ​ក្នុង​ការងារ ទោះបីជា​មានការ​ថ្កោលទោស​ទៅលើ​ការវះកាត់​កែកុន​មុខមាត់​របស់​នាពេល​កន្លងមក​ក៏ដោយ​។

​បណ្តា​អ្នក​រិះគន់​ទាំងនោះ ក៏បាន​ចោទប្រកាន់​ទៅលើ​ឈុត​សម្លៀកបំពាក់​ដែល​មើលទៅ​ពិតជា​ស៊ិ​ច​ស៊ី​ខ្លាំង​របស់​នាង​ផងដែរ ទោះបីជា​ស្ត្រី​អាស៊ី​បច្ចុប្បន្ន​ហាក់​មាន​ទំនោរ​នៃ​ភាព​ស៊ិ​ច​ស៊ី​ហួស​កម្រិត​បែបនេះ​តាម​ប្រជាជន​ដែល​ស្ថិតនៅ​ប៉ែក​អ៊ឺរ៉ុប​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់