មុននឹងទៅរកវេជ្ជបណ្ឌិតពិនិត្យអាការៈរោគ លោកអ្នកត្រូវត្រៀម ៦ ចំណុចនេះទុកជាមុន

ដើម្បីឱ្យការត្រួតពិនិត្យរោគហុចលទ្ធផលល្អ មនុស្សមានជំងឺត្រូវតែប្រតិបត្តិដូចខាងក្រោមនេះ៖

១. ប្រសិនបើអ្នកសង្ស័យ ឬដឹងខ្លួនថា កើតរោគអ្វីមួយក្នុងរាងកាយ អ្នកត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់។

២. ត្រូវរៀបចំខ្លួនគ្រប់យ៉ាង ដើម្បីងាយស្រួលឱ្យគ្រូពេទ្យពិនិត្យ។

៣. ត្រូវប្រាកដថា អ្នកធ្វើតាមអ្វីគ្រូពេទ្យណែនាំ ក្រោយពិនិត្យរោគរួច។

៤. ត្រូវប្រាប់ការពិត នូវអ្វីដែលអ្នកគិតថាកំពុងកើតមានឡើងដល់គ្រូពេទ្យ។

៥. មិនត្រូវខ្មាស់គ្រូពេទ្យឡើយ ត្រូវចាត់ទុកគាត់ជាគ្រូពេទ្យមានវិជ្ជាជីវៈ។

៦. ក្នុងករណីណាក៏ដោយ យើងមិនត្រូវខ្លាចគ្រូពេទ្យទេ ព្រោះកិច្ចការរបស់គ្រូពេទ្យ គឺមិនត្រូវឱ្យអ្នកទទួលរងគ្រោះ ឬអន្តរាយឡើយ ហើយមានតែនាំមកនូវសេចក្ដីសុខដល់អ្នកជំងឺតែមួយមុខគត់៕

adverise with khmeread