ភ្លៀងលិចក្រុងមិនសំខាន់ សំខាន់តុបាយអត់លិច! បុរសឥណ្ឌូនេស៊ីហូបបាយក្នុងជំនន់ទឹកភ្លៀងកំពុងល្បីល្បាញពេញបណ្តាញសង្គម

បុរសរូបនេះប្រហែលជាមានបញ្ហាចំនួន ៩៩ កំពុងរង់ចាំគាត់នៅទឹកដីហ្សាការតាដែលជន់លិចគាត់ ប៉ុន្ដែពោះទទេគឺជារឿងមួយផ្សេងទៀត។

កាលពីម្សិលមិញ រូបភាពបុរសម្នាក់កំពុងបរិភោគអាហារតាមដងផ្លូវ Warung Pecel Lele (ជាកន្លែងលក់សាច់បំពងរួមមានត្រី មាន់ សាច់គោ...) ខណៈដែលទឹកលិចស្ទើរតែដល់តុបាយរបស់គាត់ កំពុងល្បីពេញអនឡាញ។ មានមនុស្សជាច្រើនគិតថា រូបភាពនេះគ្រាន់តែរូបភាពកំប្លែងរៀបចំទុកដើម្បីចម្អកដល់ការលិចទឹកក្នុងទីក្រុងនេះប៉ុណ្ណោះ ប៉ុន្ដែពួកគេជឿថារូបនេះពិតប្រាកដ បន្ទាប់ពីមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍របស់ប៉ូលិស (TMC Polda Metro Jaya) ចែករំលែកវានៅលើបណ្ដាញ Instagram។

យោងតាម TMC Polda Metro Jaya រូបភាពនោះត្រូវបានថតនៅម៉ោង ១២ និង ៤០ នាទីកាលពីថ្ងៃអង្គារនៅផ្លូវ Jalan Jatinegara Barat ភាគខាតកើតហ្សាការតា។ ទឹកជនលិចមានកម្ពស់ ៥០ ទៅ ៧០ សង់ទីម៉ែត្រ ដែលនាំឱ្យផ្លូវបិទគ្រប់ពេល។

ក្រោយមកគេស្គាល់អត្តសញ្ញាណបុរសនោះ ដោយគាត់មានឈ្មោះថា Ahmad Saiful Bahri នៅពេលគាត់ផុសរូបភាពនោះម្ដងទៀត។ គាត់បានសរសេរនៅលើគណនីរបស់គាត់ថា "ត្រឡប់មកផ្ទះពីធ្វើការវិញ ខ្ញុំបានលាងសម្អាតផ្ទះរបស់ខ្ញុំ ដោយសារតែវាលិចលឿនពេក។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមណាស់អំពីស្ថានភាពនោះ បន្ទាប់ពីព្យាយាមលាងសម្អាតផ្ទះ ដូច្នេះខ្ញុំបានទៅរកកន្លែងបរិភោគអាហារ ហើយមិនប្រកាន់ថាវាស្អាតឬមិនស្អាតទេ ខណៈដែលក្រពះវាកូរខ្លាំងណាស់ទៅហើយនោះ"៕

adverise with khmeread