adverise with khmeread Index4

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​១ ភាគី​ម្ខាង​របួសធ្ងន់​២​គេច​បាត់​ចោល​ម៉ូតូ​

     ភ្នំពេញ ៖ បុរស​ជា​ភ្ញៀវ​ត្រឡប់​ចេញ​មកពី​ចូលរួម​អាហារ​មង្គលការ​គេ​មា្ន​ក់ បើក​ម៉ូតូ​មកដល់​ផ្ទះ​ជួប​គ្រោះ​ថា្នក់​ចរាចរណ៍ សា្ល​ប់​ភា្ល​មៗ ដោយសារ​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា នៅ​ចំណុច​មុខផ្ទះ​លេខ​267F​ផ្លូវ​លេខ​99R​ក្នុង​ក្រុមទី​១៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់​ថ្ងៃទី​២០​កុ​ម្ភះ​២០១៦ ។​

    ប៉ូលិស​បានឱ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ​កុប ដា​វីត​អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បើក​ម៉ូតូ​ម៉ាក​ស្មាស់​វី​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FA-4983​មា្ន​ក់​ឯង​តាមផ្លូវ​99R​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បុក​គា្ន​ជាមួយ​ម៉ូតូ​បង្ក​ម៉ាក​ស្មាស់​រ៉េ​វូ​ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1I-1692​ឌុប​គ្នា​២​នាក់ ឃើញ​ជនរងគ្រោះ​ស្លាប់​ក៏​នាំគ្នា​លើក​បក្ខពួក ដាក់​លើ​ម៉ូតូ​ផ្សេង​ដឹក​គេចខ្លួន​បាត់អស់ ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​នាំយក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕​

adverise with khmeread

មតិយោបល់