ហាងកាហ្វេជប៉ុនមួយកន្លែងត្រៀមនារីៗលើកកាហ្វេសុដន់ធំសម្រាប់បម្រើភ្ញៀវ

ភាសាជប៉ុនមានពាក្យមួយសម្រាប់អ្វីៗទាំងអស់ ហើយហាងកាហ្វេនេះគឺនិយាយអំពីសេចក្តីស្រឡាញ់របស់ "Paisura" ។

ល្បិចដើម្បីទទួលបានជំនាញភាសាបរទេស គឺត្រូវទទួលស្គាល់ថាការសិក្សាមិនចេះចប់ឡើយ។ ឧទាហរណ៍ គ្រាន់តែអ្នកគិតថាអ្នកមានជំនាញវោហារស័ព្ទភាសាជប៉ុនគ្រប់ទាំងអស់ អ្នកនឹងនិយាយអំពីដើមទ្រូងជាមិនខាន ហើយសង្គមជប៉ុននឹងបង្កើតពាក្យថ្មីសម្រាប់សុដន់ ហើយឃ្លាទាំងនោះនឹងត្រូវគេយកមកនិយាយ។

ហើយពាក្យថ្មីនោះ ដែលអ្នកនឹងមិនអាចរកឃើញក្នុងសៀវភៅភាសាជប៉ុននោះ គឺ "Paisura" ។ Paisura គឺជាបំណែកពាក្យមួយនៃពាក្យ oppai ជាពាក្យសុដន់សម្រាប់ជប៉ុន ហើយពាក្យ surasshu សូរស័ព្ទពាក្យអង់គ្លេសនិយាយដោយជប៉ុនមកពីពាក្យ "Slash"។

ដូច្នេះពាក្យ "Paisura" មានន័យដូចម្ដេច? ពាក្យនេះមានន័យដូចរូបភាពខាងក្រោមនេះ។ Paisura គឺសំដៅទៅលើប្រសិទ្ធភាពរបស់ខ្សែកាបូប ខ្សែក្រវាត់រថយន្ត ឬរបស់ផ្សេងទៀត ដែលពាក់នៅចំកណ្ដាលដើមទ្រូងរបស់នារី ធ្វើឱ្យដើមទ្រូងនារីញែកជាពីរ។ ដោយសារតែខ្សែកាបូប ឬខ្សែក្រវាត់រថយន្តតឹង វាធ្វើឱ្យដើមទ្រូងស្ដ្រីមើលឃើញមូលក្បំទាក់ទាញ។

ដោយប្រជាជនជប៉ុនមានចរិតបើកចំហឱ្យឃើញនូវភាពសិចស៊ីជាសុភាពនារី អ្នកគាំទ្រពាក្យ Paisura ឆាប់ៗនេះនឹងបានឃើញក្លែបសុដន់បែបនេះនៅហាងកាហ្វេឈ្មោះ Paisura Cafe។

គម្រោងនេះត្រូវបានរៀបចំឡើងដោយហាងកាហ្វេ Muchi Cafe ដែលពីមុនធ្លាប់បើកព្រឹត្តិការណ៍ធ្វើម្ហូបសម្រាប់អ្នកស្លៀកឈុតខោស្លីបបូក២។ ហើយហាងកាហ្វេ Paisura Cafe ក៏នឹងត្រៀមឱ្យអ្នកលក់កាហ្វេស្លៀកពាក្យអាវមានខ្សែពុះដើមទ្រូងជាពីរដូចនឹងពាក្យ "Paisura" នោះផងដែរ៕

adverise with khmeread