គ្រប់គ្នាស្រែកហ៊ោទាំងក្តីរំភើបពេលកីឡាករស៊ុតបញ្ចូលទី ចំណែកស្ត្រីម្នាក់នេះវិញរំភើបចិត្តពេកហិតម្សៅកូកាអ៊ីនដើម្បីអបអរ

ពេលដែលក្រុមរបស់អ្នកស៊ុតបញ្ចូលទី (លើកលែងតែគ្រាប់បាល់គ្មានន័យមិនអាចស្រោចស្រង់ក្រុមបាន) ច្បាស់ណាស់វាគឺពិតជាអារម្មណ៍ដ៏រំភើបស្រើបស្រាលបំផុត។

អ្នកហក់ចេញពីកៅអី លោតកញ្ឆែង និងហ៊ានសូម្បីតែបញ្ចេញអារម្មណ៍ដ៏ពុះកញ្ជ្រោលរបស់ខ្លួនជាមួយនឹងមនុស្សដែលខ្លួនមិនធ្លាប់ស្គាល់ដទៃទៀត។ ប៉ុន្តែវាហាក់ដូចជាមិនទាំងស្រុងនោះឡើយដែលគ្រប់គ្នាអបអរគ្រាប់បាល់នៅក្នុងវិធីដូចគ្នា ដូចជាប្រិយមិត្តបាល់ទាត់ប៉ារ៉ាហ្គាយមួយរូបនេះបានបញ្ជាក់យ៉ាងច្បាស់។

នៅក្នុងវីដេអូមួយត្រូវបានចែកចាយយ៉ាងសម្បើមនៅក្នុងបណ្តាញសង្គម គេអាចមើលឃើញប្រិយមិត្តស្រីម្នាក់កំពុងហឹតកូកាអ៊ីនមួយចំនួននៅក្នុងចំណោមហ្វូងអ្នកទស្សនា ដែលបញ្ជាក់នូវការរីករាយយ៉ាងខ្លាំង ដែលក្រុមរបស់នាងទើបតែរកគ្រាប់បាល់បានសម្រេច។

វីដេអូដ៏អស្ចារ្យនេះពិតជាមានភាពល្បីល្បាញ ខណៈដែលអ្នកតាមដានមួយចំនួនជឿជាក់ថា វាបានកើតឡើងអំឡុងការប្រកួតរវាងក្រុម Olimpia និង Junior ក្នុងជំនួបដំណើរប្រជែងពានកំពូលក្លឹបលំដាប់ទីមួយប្រចាំទ្វីបអាមេរិក Copa Libertadores កាលពីម្សិលមិញ។

ទោះជាយ៉ាងណាក្តី ជាការពិតវាបានកើតឡើងកាលពីខែសីហាឆ្នាំមុន ប៉ុន្តែជារឿងដ៏ចម្លែក វាហាក់ត្រូវបានកាត់ចូលទៅក្នុងការអបអរគ្រាប់បាល់កាលពីយប់មិញ។

ព័ត៌មាននៅក្នុងការអបអរដ៏កាន់តែពិសេសបន្ថែមទៀត ប្រិយមិត្តរបស់លីកកំពូលបាល់បោះអាមេរិក NFL មួយរូប មានអារម្មណ៍ហាក់ដូចជាបានហោះហើរទៅកាន់ឋានព្រះចន្ទទៅលើជ័យជម្នះរបស់ក្រុម Philadelphia Eagles នៅក្នុងជំនួបផ្តាច់ព្រ័ត្រដ៏ធំប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍ Super Bowl ដែលគាត់បានសម្រេចចិត្តស៊ីអាចម៍សេះដែលអ្នកអាចឃើញនៅក្នុងវីដេអូខាងក្រោមនេះ៕

adverise with khmeread