ស្ត្រីរកស៊ីផ្លូវភេទដ៏ល្បីមួយរូបនិយាយថា ការក្លាយខ្លួនជាស្រីពេស្យាធ្វើនាងក្លាយជាម្តាយដ៏ល្អមួយរូប

ម្តាយមួយរូបជឿជាក់ថា ការងាររបស់ខ្លួនជាអ្នករកស៊ីផ្លូវភេទ ធ្វើឱ្យនាងក្លាយជាអាណាព្យាបាលដ៏ល្អម្នាក់។

នាង Elle Stanger គឺជាម្តាយម្នាក់ដែលមានការងារជា អ្នករាំស្រាត អ្នកនិពន្ធអំពីផ្លូវភេទ និងជារឿយៗតែងចាត់ទុកខ្លួននាងជា "អ្នកព្យាបាលផ្លូវភេទគ្មានសញ្ញាប័ត្រ" មួយរូប។

ម្តាយវ័យ ៣១ឆ្នាំមកពីទីក្រុង Portland រដ្ឋអូរីហ្គិន មានកូនស្រីម្នាក់វ័យ ៥ឆ្នាំ ហើយនាងជឿជាក់ថា ការងាររបស់នាងធ្វើឱ្យនាងក្លាយជាម្តាយដ៏ល្អប្រសើរម្នាក់។

នាងបាននិយាយថា "ចរិតនៃការងាររបស់ខ្ញុំគឺការផ្លាស់ប្តូរ។ ខ្ញុំបម្រើការងារក្នុងក្លឹបរាំស្រាត ៣ ថ្ងៃក្នុងមួយសប្តាហ៍ ខ្ញុំបានធ្វើវីដេអូវេ​ប​ខេ​មលើអនឡាញ ខ្ញុំសរសេររឿងស្រើបស្រាល ហើយខ្ញុំលក់វីដេអូកូនជ្រូករបស់ខ្ញុំផ្ទាល់ ខ្ញុំនិងដៃគូរបស់ខ្ញុំគ្រាន់តែបង្កើតរបស់ផ្ទាល់ខ្លួនប៉ុណ្ណោះ រឿងនោះពិតជារីករាយ។

ខ្ញុំមានអារម្មណ៍ដូចជាក្នុងនាមជាអ្នកបម្រើផ្លូវភេទម្នាក់ ធ្វើឱ្យខ្ញុំគឺជាម្តាយដ៏ល្អម្នាក់ ដោយសារតែខ្ញុំបានបង្កើតនូវការយល់ចិត្តកាន់តែច្រើន។ វាមានន័យថា ខ្ញុំមានទំនួលខុសត្រូវក្នុងការបង្កើតមនុស្សដែលល្អប្រសើរសម្រាប់ពិភពលោក។ កូនខ្ញុំនឹងមានសុវត្ថិភាពច្រើនអំពីពិភពនៅជុំវិញនាង"។ ​​

នារីពេស្យាដ៏មានមោទនាភាពរូបនេះ គឺពិតជាមានមោទនភាពទៅលើអាជីពរបស់ខ្លួន ហើយមិនអើពើនោះឡើយទៅលើការវិនិច្ឆ័យលើឪពុកម្តាយមួយចំនួន នៅឯសាលានោះឡើយ។

នាង Elle បាននិយាយថា "ខ្ញុំបានប្រាប់កូនស្រីរបស់ខ្ញុំ ចាប់តាំងពីនាងមានវ័យ ៣ឆ្នាំថា ម៉ាក់រាំ និយាយទៅកាន់មនុស្ស និងនិយាយកំប្លែងដើម្បីលុយ។

ខ្ញុំគិតថាមនុស្សមិនទុកចិត្តថា ខ្ញុំអាចចិញ្ចឹមកូនបាននៅក្នុងបរិយាកាសដែលមានការរីកចម្រើនលូតលាស់ មានសុវត្ថិភាព និង ចេះស្តាប់បង្គាប់ទេ ដោយសារតែពួកគេខ្លាចម្តាយដូចជារូបខ្ញុំ។ ខ្ញុំមិនដែលធ្វើការងាររបស់ខ្ញុំនៅចំពោះមុខនាងឱ្យឃើញនោះទេ ព្រោះខ្ញុំជាមនុស្សធំ ខ្ញុំមិនចង់ធ្វើរឿងបែបនេះនៅចំពោះមុខកូនទេ។ នៅពេលខ្ញុំជាម្តាយ ខ្ញុំធ្វើជាម្តាយធម្មតា នៅពេលខ្ញុំធ្វើការក្នុងពិភពមនុស្សធំ ខ្ញុំធ្វើការងារមនុស្សធំចូលចិត្ត។ រឿងទាំង២នេះមិនដែលជាន់គ្នាទេ"៕


adverise with khmeread