អូឡាំពិករដូវរងាមកដល់ថ្ងៃនេះ តែនាំគ្នាមើលក្រុមរាំអបអររបស់កូរ៉េខាងជើងសិន ល្បីថាស្អាតៗហើយខ្ពស់

ក្រុមរាំអបអរក្រុមកីឡាកូរ៉េខាងជើងជាង ២០០ នាក់បានបង្ហាញខ្លួនកាលពីថ្ងៃទី កុម្ភៈ បន្ទាប់ពីមកដល់ទឹកកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍អូឡាំពិក Pyeongchang។ ស្ដ្រីវ័យក្មេងៗ ២២៩ នាក់បានពាក់អាវធំរោមសត្វពណ៌ក្រហមរួមនឹងកន្សែងបង់ក។

ប្រជាជនកូរ៉េខាងត្បូងម្នាក់បានលាន់មាត់និយាយថា "ខ្ញុំគិតថាពួកនាង ពិតជាស្រស់ស្អាតខ្លាំងណាស់"។

​ដោយ​គេ​សំដៅថា​ជា “​កងទ័ព​សម្រស់​” របស់​គីម ជុង​អ៊ុន ក្រុម​នារី​រាំ​អបអរ​នេះ​ត្រូវគេ​រំពឹងថា​នឹង​រាំ​គាំទ្រ​សម្រាប់​អត្ត​ព​លិ​ក​ជាតិ​របស់ខ្លួន ហើយក៏​ប្រហែល​សម្រាប់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ដែរ​។ ហើយ​ច្បាស់​ណាស់ ក្រុម​រាំ​នេះ​ទំនងជា​នឹង​ទាក់ទាញ​ខ្លាំង​ជាង​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅទៀត​។​

​តាម​ដឹង​កូរ៉េខាងជើង​ផ្តល់​អាទិភាព​ទៅលើ​កម្ពស់ ដូច្នេះ​មានតែ​នារី​ដែលមាន​កម្ពស់​ខ្ពស់ជាង ១៦៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ទើប​អាច​ចូលរួម​ក្នុង​ក្រុម​នេះ​បាន​។ អ្នក​ដែលមាន​រូប​សម្រស់​ស្អាត​ពិសេស​ជាងគេ ប៉ុន្តែ​មាន​កម្ពស់​ក្រោម ១៦៥ សង់ទីម៉ែត្រ​ក៏​អាច​ជាប់​ក្នុង​ក្រុម​រាំ​នេះ​បានដែរ ប៉ុន្តែ​បើ​ទាប​ជាង ១៦០ សង់ទីម៉ែត្រ​នឹងមិន​មានឱកាស​នោះទេ។​

​លើសពីនេះ​ទៀត ស្ត្រី​ដែលមាន​សមាជិកគ្រួសារ​បាត់​ខ្លួន​ឬ​រស់នៅ​ក្រៅប្រទេស គឺ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ទេ ព្រោះ​ពួកគេ​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ពេល​ហោះហើរ​ដោយ​ប្រការ​ណាមួយ​។​

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា កូរ៉េខាងជើង​មាន​ស្តង់ដារ​តឹងរ៉ឹង​សម្រាប់​អ្នក​ដែល​អាច​ចូលរួម​ជាមួយ​ក្រុម​នារី​រាំ​អបអរ​។ ស្តង់ដារ​ទាំងនោះ​រួមមាន រូប​សម្រស់ ប្រវត្តិ​គ្រួសារ និង​ភាពស្មោះត្រង់​ចំពោះ​របប​កូរ៉េខាងជើង​។​

ដោយឡែក ​អូឡាំពិក​រដូវរងា​នៅ​ Pyeongchang នឹងធ្វើ​នៅ​ថ្ងៃទី ៩ កុម្ភៈ​រហូតដល់​ថ្ងៃទី ២៥ កុម្ភៈ​៕

adverise with khmeread