adverise with khmeread Manny pacquiao dave bautista epa 20160220

អតីត​អ្នក​កីឡាកាស Bautista ហៅ Pacquiao ថា "​មនុស្ស​ភ្លីភ្លើ​" ជុំវិញ​រឿង​ប្រដូច​មនុស្ស​ភេទ​ទី​បី​ទៅនឹង​សត្វ​

​    ​Dave Bautista អ្នក​កីឡាកាស​អាមេរិក​កាត់​ហ្វ៊ី​លី​ពី​ន​អាច​គាំទ្រ Manny Pacquiao យ៉ាង​ពេញទំហឹង​នៅពេល​គាត់​បាន​បំបាក់ Ricky Hatton នៅ​ឆ្នាំ​២០០៩ ប៉ុន្ដែ​អតីត​អ្នក​កីឡាកាស​រូបនេះ​មិនបាន​គាំទ្រ​រូបគាត់​ជុំវិញ​មតិ​ទាក់ទង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នោះឡើយ​។​

​    ​Bautista បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន TMZ ថា Pacquiao ជា "​មនុស្ស​ភ្លីភ្លើ​" បន្ទាប់ពី​វាយប្រហារ​លើ​មនុស្ស​ភេទ​ទី​បី​ថា "​អាក្រក់​ជាង​សត្វ​ទៅទៀត​"​។​

​    ​កីឡាករ​ប្រដាល់ Pacquiao អាយុ ៣៧ ឆ្នាំ​រូបនេះ សព្វថ្ងៃ​កំពុងតែធ្វើការ​វឹក​ហាត់​យ៉ាងខ្លាំង ដើម្បី​ត្រៀម​ប្រកួត​ជាមួយ Timothy Bradley Jr នៅក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៦​។ ទោះ​ក្រុមហ៊ុន Nike បាន​ផ្ដាច់​កុងត្រា​ជាមួយ Pacquiao ក្រោយ​ការវាយប្រហារ​ពាក្យសម្ដី​យ៉ាងណាក៏ដោយ ក៏​កីឡាករ​ប្រដាល់​រូបនេះ​នៅតែ​មិន​ច្របូក​ច្រ​បូល ហើយ​ផ្ដោតអារម្មណ៍​ខ្លួន​ដើម្បី​ប្រកួត​ជាមួយនឹង Bradley​។​

​    ​Bautista ដែលជា​តួឯក​ក្នុង​រឿង "Guardians of the Galaxy" បាន​ទម្លាយ​អា​ថ៍កំ​បាំង​មួយ​ថា ម្ដាយ​របស់គាត់​គឺជា​ខ្ទើយ​ស្រី ហើយ​រូបគាត់​ពិតជា​មិន​ពេញចិត្ត​ចំពោះ​មតិយោបល់​របស់ Manny Pacuiao នោះទេ​។​

​    ​អ្នក​កីឡាកាស​រូបនេះ​បាន​បន្ដទៀតថា "​ម៉ាក់​ខ្ញុំ​កើតឡើង​ដើម្បី​ស្រឡាញ់​ភេទ​ដូចគ្នា ដូច្នេះ​គាត់​មិន​គាំទ្រ​នូវ​សម្ដី​ដល់​លាមក​របស់គាត់​នោះទេ​។ ហើយ​ខ្ញុំ​មិន​ចូល​អ្នកណា​មក​ប្រៀប​ម៉ាក់​ខ្ញុំ​ទៅនឹង​សត្វ​នោះទេ បើ​មិន​អ៊ីចឹង​ទេ​ខ្ញុំ​នឹង​ទាត់​កំប៉េះគូទ​គេ​ភ្លាម​"​។

​    ​មតិយោបល់​របស់​សាធារណជន​ទាក់ទង​នឹង​ការប្រកួត​របស់ Manny Pacquiao និង Bradley នៅ​ថ្ងៃទី​៩ ខែមេសា​ខាងមុខនេះ​លើកឡើងថា​អាច​នឹងមាន​ភាពចម្រូងចម្រាស់​ច្រើន​ហើយ​អាចឈាន​ដល់​អត់​អ្នក​ចូល​ទស្សនា​ទៀតផង​៕​

adverise with khmeread
ប្រភព៖ rappler

មតិយោបល់