ស្តេចពស់វែក និង ពស់ថ្លាន់ ងាប់ទាំង២ក្បាល បន្ទាប់ពីប្រយុទ្ធគ្នាយ៉ាងសាហាវ

នេះគឺជាឈុតឆាកប្រយុទ្ធរហូតដល់បាត់បង់ជីវិត ដែលគ្មានអ្នកទទួលជ័យជម្នះ ដោយមានតែភាពវិនាសសម្រាប់គ្នាទៅវិញទៅមកប៉ុណ្ណោះ។

នៅក្នុងរូបថតមួយសន្លឹកបានផុសឡើង បង្ហាញពីទិដ្ឋភាពរបស់ប្រភេទសត្វល្មូនដ៏គ្រោះថ្នាក់ពីរក្បាលរបស់ពិភពលោក គឺស្តេចពស់វែក និងពស់ថ្លាន់ កំពុងប្រយុទ្ធគ្នា ដែលទីបញ្ចប់ពួកវាបានងាប់ទាំងពីរ។

ពស់ថ្លាន់បានរឹតស្តេចពស់វែករហូតដល់ងាប់ ក្នុងស្ថានភាពមួយដែលវាទទួលបានមកវិញនូវឥទ្ធិពលពិសដ៏ខ្លាំងក្លាពីពស់វែក ដែលបានបញ្ចប់ជីវិតវាភ្លាមៗក្នុងពេលដំណាលគ្នា។

រូបថតនៃការប្រយុទ្ធដ៏កម្រនេះ បច្ចុប្បន្នមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញផ្សព្វផ្សាយសង្គម ប៉ុន្តែមិនមាននរណាម្នាក់ដឹងច្បាស់ពីប្រភពពិតចេញមកពីណានោះឡើយ។ នេះបើយោងតាមវេបសាយ Bgr.com អត្តសញ្ញាណនៃអ្នកផ្តិតរូបភាពក៏មិនត្រូវបានដឹងដូចគ្នា៕

adverise with khmeread