adverise with khmeread 1

Oscar សារភាពថា​គាត់​ចង់ឱ្យ Guus Hiddink បន្ត​ស្នាក់អាស្រ័យ​ជាមួយ​តោ​ខៀវ​

កាលពី​យប់ម្សិល​មិញ​នេះ Oscar បាន​អះ​អា​ថា​កីឡាករ​ក្នុង​ក្លឹប​ចង់ឱ្យ​លោក Guus Hiddink បន្ត​ស្នាក់​នៅក្នុង​ក្លឹប​តោ​ខៀវ Chelsea ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​បន្តទៀត​។​

​គ្រូបង្វឹក​បណ្តោះអាសន្ន​ក្រុម​តោ​ខៀវ​រូបនេះ​ទើប​ស្គាល់​រសជាតិ​បរាជ័យ​ត្រឹម​តែមួយ​ប្រកួត​ប៉ុណ្ណោះ​នៃ​ការប្រកួត​ចំនួន ១៣ លើក​ចាប់តាំងពី​គាត់​បាន​ឈាន​ជើង​ចូលមក​ជំនួស​តំណែង​មួយ​នេះ បន្ទាប់ពី​លោក Jose Mourinho ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​។​

​អំឡុង​ពេលដែល​បណ្តា​អ្នកកាសែត​បាន​សាកសួរ ប្រសិនបើ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​អាចជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​និង​បន្ត​ស្នាក់អាស្រ័យ​លើសពី​រដូវ​កាល​នេះ​តើ​លោក​ពេញចិត្ត​ឬ​អត់ Oscar បានបញ្ជាក់​ប្រាប់ថា "​ដោយ​ផ្អែកទៅលើ​ការងារ​ដ៏​ល្អ​របស់ Guus ដែល​បំពេញ​នាពេល​កន្លងមកនេះ គាត់​អាច​នឹង​បន្ត​ស្នាក់នៅ​តទៅទៀត​"​។

​ដោយ​ខ្សែបម្រើ​ក្រុម​តោ​ខៀវ​រូបនេះ​បាន​បន្ថែមទៀតថា "​ពួកយើង​អាច​លេង​ក្នុង​ទម្រង់​មួយ​ដ៏​ល្អ​។ ទំនុកចិត្ត​គឺ​កំពុង​តែមាន​សន្ទុះ ហើយ​ក្លឹប​ទាំងមូល​គឺមាន​ការសប្បាយរីករាយ​នៅពេលនេះ​។ ចាប់តាំងពី​គាត់​បានបង្ហាញ​ទម្រង់​ដ៏​ល្អ​របស់គាត់​នាពេល​កន្លងមកនេះ គាត់​មានឱកាស​ខ្ពស់​ក្នុង​ការបន្ត​ស្នាក់នៅ​ជា​បន្តទៅទៀត​"​។​

​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ក៏បានផ្តល់​មតិ​យល់ស្រប​ជាមួយ​កីឡាករ Wesley Sneijder ដែល​គាត់​បាន​និយាយថា​មិត្តភាព​របស់ Hiddink គឺ​ប្រៀប​ដូចនឹង​មិត្តភាព​ពូ​និង​ក្មួយ​អញ្ចឹង​៕​

adverise with khmeread
ប្រភព៖ ដឹសាន់

មតិយោបល់