ដល់ក! ផ្ទះគេចិញ្ចឹមឆ្កែ ចម្លែកតែផ្ទះនេះចិញ្ចឹមក្រពើទុកដូចសត្វចិញ្ចឹម

វាគឺតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅពេល Muhammad Iwan វ័យ ៤១ ឆ្នាំ បានឃើញកូនៗកំពុងលេងជាមួយនឹងកូនក្រពើទើបនឹងញាស់ថ្មីៗ ដែលអ្នកនេសាទត្រីបានចាប់វានៅឆ្នេរសមុទ្រ Pangandaran ក្នុងភាគខាងជើងទីក្រុង Java។ គាត់បានទិញសត្វនេះក្នុងតម្លៃ ២៥.០០០ រ៉ូពី (១,៨ ដុល្លារ) ហើយដាក់ឈ្មោះវាថា Kojek និងក្លាយជាសមាជិកគ្រួសាររបស់គាត់ក្នុងស្រុក Sempur Sub-District ដូចសត្វចិញ្ចឹមដែរ។

ពេលវេលាចេះតែដើរទៅមុខ ក្រពើឥឡូវមានអាយុ ២០ ឆ្នាំ ដែលបានលូតលាស់រហូតដល់ទៅ ២០០ គីឡូក្រាម ដែល Muhammad អះអាងថាមិនដែលធ្វើឱ្យគាត់និងគ្រួសារគាត់មានរបួស្នាមឡើយ។ វាស្លូត ដែលធ្វើឱ្យវាក្លាយជាតារាមួយដួងក្នុងប្រទេសហ្វីលីពីន ហើយភ្ញៀវទេសចរជាច្រើនបានមកស្រុកនេះដើម្បីមកមើលវា។ ដោយបង្ហាញ Muhammad កំពុងងូតទឹកឱ្យវា ក្រពើប្រវែង ២,៧ ម៉ែត្រនេះនៅមុខផ្ទះត្រឹមតែជាង ១ ម៉ែត្រពីក្មេងៗអាយុ ២ ឆ្នាំ និង១០ឆ្នាំ ប៉ុណ្ណោះ។

Muhammad បានប្រាប់ទៅអ្នកសារព័ត៌មានថា "នៅពេលខ្ញុំបានឃើញក្រុមអ្នកនេសាទត្រីកំពុងយួរក្រពើឈ្មោះ Kojek ខ្ញុំក៏បានទិញវាក្នុងតម្លៃថោក។ នៅពេលវានៅតូច Kojek ហាក់បីដូចជាកាចសាហាវ និងថែមទាំងខាំម្រាមដៃខ្ញុំទៀត ប៉ុន្ដែមិនយូរប៉ុន្មានវាធំធាត់ នៅពេលខ្ញុំយកវាទៅផ្ទះខ្ញុំ។ Kojek មើលទៅដូចជាតិរច្ឆាន ប៉ុន្ដែវាចូលចិត្តទំនាក់ទំនងនឹងមនុស្សណាស់"។

Muhammad បានចំណាយប្រាក់ក្នុងមួយសប្ដាហ៍ ៥ ម៉ឺនរ៉ូបពី (៣,៧ ដុល្លារ) ដើម្បីទិញត្រីឱ្យវាស៊ីមួយថ្ងៃ ១,៥ គីឡូ។

Muhammad ក៏បានអះអាងថាមានអ្នកទេសចរម្នាក់ហ៊ានឱ្យប្រាក់ ១ លានរ៉ូបពី (៧,៥ ម៉ឺនដុល្លារ) ដើម្បីទិញ Kojek ប៉ុន្តែគាត់បដិសេធដោយក្រពើនោះជាផ្នែកមួយនៃសមាជិតគ្រួសារគាត់ដែរ៕

adverise with khmeread