កីឡាករ Toby Alderweireld សារភាពថា កីឡាកររបស់ក្លឹប Tottenham នឹងត្រូវតែបង្ហាញភាពឆ្លាតវៃ ដើម្បីរារាំងកីឡាករ Pierre-Emerick Aubameyang ។
ខ្សែការពារ Alderweireld ទទួលស្គាល់ថា កីឡាកររបស់ Spurs ត្រូវតែប្រើខួរក្បាល ហើយមិនត្រឹមតែប្រើប្រាស់ជើង ដើម្បីព្យាយាមរារាំងខ្សែប្រយុទ្ធល្បឿនលឿនម្នាក់នេះទេ។
Aubameyang បានបង្ហាញមុខលើកដំបូងជាមួយក្រុមកាំភ្លើងធំ អំឡុងពេលប្រកួតជាមួយក្រុម Everton កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីផ្ទេរពីក្លឹប Dortmund ក្នុងតម្លៃ៦០លានផោន។
ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាការគំរាមដ៏ធំមួយចំពោះក្តីសង្ឃឹមរបស់ក្រុម Spurs នៅពេលកីឡាកររូបនេះបង្ហាញមុខនៅពហុកីឡាដ្ឋាន Wembley នៅរាត្រីថ្ងៃសៅរ៍នេះ។
Alderweireld ដែលធ្លាប់ជួបប្រកួតជាមួយ Aubameyang បីលើកនៅក្របខណ្ឌ CL កាលពីថ្មីៗនេះបាននិយាយថា “គ្រប់គ្នាដឹងថា គាត់រហ័សរហួនណាស់ ហើយគាត់ទាត់បញ្ចូលទីបានល្អ។ គាត់មានគ្រប់យ៉ាង ហើយចលនាក៏ល្អ ដូច្នេះវានឹងក្លាយជាការប្រកួតដ៏លំបាកសម្រាប់ក្រុម Spurs ដើម្បីយកឈ្នះ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ”៕
