Liverpool ដកខ្លួនពីផែនការផ្ទេរ Thomas Lemar

          ក្លឹប​ Liverpool ដែលចាប់អារម្មណ៍​នឹង​កីឡាករ Thomas Lemar យូរ​មក​ហើយ ប៉ុន្តែនៅ​ពេលនេះទំនងជា​ដក​ខ្លួន​ចេញ​ពី​ផែន​ការ​ផ្ទេរកីឡាកររបស់ក្លឹប Monaco រូបនេះ។

          បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ​ជំនួស​តំណែង​ Philippe Coutinho កា​លពីខែមករា​ ហើយ​លោក Jurgen Klopp សង្ឃឹមថា នឹង​វាយ​តម្លៃ​គោលដៅ​ផ្ទេរនៅ​រដូវក្តៅ​នេះ។

          ក្លឹប Liverpool នៅពេល​នេះ​បានរាយការណ៍​ថា ខ្លួន​ដក Lemar ចេញពី​ បញ្ចី​គោលដៅ​ផ្ទេរ​ ដែលអាចទុកឱកាស​ឲ្យ​ក្លឹប Arsenal ផ្ទេរ​កី​ឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ។

          Lemar ត្រូវបាន​គេ​ផ្គូផ្គងថា ជា​បេក្ខភាពដែលអាចជំនួស​តំណែង​ Coutinho បាន​ បន្ទាប់ពី​ Liverpool លក់​កីឡាករ Coutinho ទៅ​ឲ្យ​ក្លឹប Barcelona ក្នុង​តម្លៃ​​១៤២​លានផោន​កាល​ពី​ខែ​មករា។

          សេចក្តី​រាយការណ៍​នៅបារាំង​នៅ​សប្តាហ៍​នេះបាន​លើកឡើង​ថា Liverpool មាន​សង្ឃឹមខ្លាំង​ឡើង​ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ ដោយ​សារតែ​ Lemar បានបដិសេធ​មិន​ចុះកិច្ច​ព្រមព្រៀងលើ​កិច្ច​សន្យា​ថ្មី។

          ទោះបីជា​យ៉ាងណា ក្លឹប Liverpool បានបញ្ចប់​ការ​តាមប្រមាញ់​កីឡាករ  ​វ័យ​២២​ឆ្នាំ​រូបនេះ ហើយ​ងាក​មក​ផ្តោ​តលើ​គោលដៅ​ផ្សេងវិញ៕

adverise with khmeread