លោក Arsene Wenger មានជំនឿថា Jack Wilshere នឹងចុះកិច្ចព្រមព្រៀងថ្មី

          លោក Arsene Wenger មាន​ការជឿជាក់ថា កីឡាករ​ Jack Wilshere នឹង​នៅ​ជា​មួយ​ក្លឹប Arsenal ។

          គេជឿថា ខ្សែបម្រើ Wilshere ជិតសម្រេចកិច្ច​ព្រមព្រៀង​ហើយ​ បន្ទាប់ពី​មាន​ការ​ផ្តួចផ្តើម​កិច្ច​ព្រមព្រៀង​ថ្មី។ Wilshere​ នឹង​ចប់កិច្ច​សន្យា​នៅ​រដូវក្តៅ​នេះ។

          ប៉ុន្តែ​នៅ​មាន​ភាព​មិនច្បាស់លាស់​ជុំវិញ​អនាគត​របស់​ Aaron Ramsey ដែល​នៅ​សល់​កិច្ច​សន្យា​១៨​ខែទៀត​។ ខ្សែបម្រើ​សញ្ជាតិវេល ដែល​នឹង​ឈាន​ចូល​វ័យ​២៨​ឆ្នាំ​ នៅពេល​កិច្ច​ព្រម​ព្រៀង​បច្ចុប្បន្ន​ផុតកំណត់​ ដឹងថា កិច្ច​ព្រមព្រៀង​បន្ទាប់នឹង​ក្លាយជា​ផ្នែកដ៏សំខាន់​នៃ​អាជីព​របស់​ខ្លួន ហើយ​មាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹបនៅ​អេស្ប៉ាញ​ផងដែរ។

          ទោះបីជា​យ៉ាងណា លោក Wenger ដែលមិន​អាចបញ្ចុះបញ្ចូល Alexis Sanchez ឲ្យបន្ត​អនាគត​ជាមួយ​ក្រុម​កាំភ្លើងធំ​នោះ​ បាន​អះអាងថា លោក​មាន​ទំនុកចិត្ត​ថា កីឡាករ​ទាំង​ពីរ​នឹង​ចុះកិច្ច​ព្រមព្រៀង​ថ្មី ហើយ​បន្ត​អាជីព​ដ៏វែង​ឆ្ងាយ​នៅពហុកីឡាដ្ឋាន Emirates ។

          Wilshere ត្រូវបាន​ផ្តល់​ប្រាក់ឈ្នួល​៩០.០០០​ផោន​ក្នុង​មួយសប្តាហ៍បន្ទាប់ពី​កាត់បន្ថយ​ប្រាក់ឈ្នួល​ ប៉ុន្តែ​បូកបន្ថែម​ប្រាក់លើក​ទឹកចិត្តផ្សេងៗ​ទៀត ដោយ​ភ្ជាប់ទៅនឹង​ការបង្ហាញមុខនិង​ជោគជ័យផងដែរ៕

adverise with khmeread