adverise with khmeread 100482232 coke pepsi gettyp.1910x1000

វៀតណាមគ្រោងត្រួតពិនិត្យផលិតក្រុមហ៊ុន Pepsi និង Coca-Cola ដើម្បីទប់ស្កាត់ការរំលោភច្បាប់នៃសារធាតុផ្សំ

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសផែនការរបស់ខ្លួនក្នុងការបញ្ជូនក្រុមមន្ត្រីអធិការកិច្ចទៅកាន់ក្រុមហ៊ុនភេសជ្ជៈធំបំផុតចំនួន ៤ ក្នុងប្រទេសវៀតណាម ក្នុងនោះរួមមានទាំងក្រុមហ៊ុន Pepsi និង Coca-Cola ផងដែរ។ 

ការចុះត្រួតពិនិត្យ ដែលនឹងធ្វើឡើងនៅដើមឆ្នាំក្រោយនេះ ក៏នឹងធ្វើឡើងទៅលើខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតតែ និងភេសជ្ជៈផ្សំពីរុក្ខជាតិដ៏ធំរបស់វៀតណាមឈ្មោះថា Wonderfarm and URC ផងដែរ។ មន្ត្រីសុខាភិបាលនឹងពិនិត្យរាល់ដំណើរការផលិតកម្មទាំងស្រុង មានចាប់ពីគ្រឿងផ្សំរហូតដល់ផលិតផលសម្រេច។ 

មន្ត្រីសុខាភិបាលវៀតណាមបាននិយាយថា កាលពីដើមឆ្នាំនេះ ការត្រួតពិនិត្យរយៈពេលមួយខែនៅក្រុមហ៊ុន Tan Hiep Phat ដែលផលិតភេសជ្ជៈផ្សំពីរុក្ខជាតិ និងភេសជ្ជៈប៉ូវកំលាំងបានរកឃើញការរំលោភច្បាប់ជាច្រើននៅរោងចក្រធំ ដែលមានទីតាំងស្ថិតនៅខេត្តប៊ីញឌួង៕ 

ប្រភព៖ ថាញ់នៀនញូវស៍

adverise with khmeread
ប្រភព៖ ថាញ់នៀនញូវស៍

មតិយោបល់