adverise with khmeread Chelsea mancity 12 4 13

ជំនួប FA Cup វគ្គ ១/៨៖ Chelsea ឬក៏ Man City ក្នុង​រាត្រី​នេះ​?

​    ​វា​ពិតជា​ពិបាក​ក្នុង​ការសម្រេច​ជោគវាសនា​សម្រាប់​ក្រុម Chelsea និង Man City ក្នុងការ​យកជ័យ​ជម្នះ​នៅក្នុង​ទឹកដី Stamford Bridge ណាស់​។ Chelsea បាន​ស្គាល់រសជាតិ​បរាជ័យ​លើកដំបូង​របស់ខ្លួន​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Gus Huddinck នៅពេល​ទៅ​ទឹកដី​របស់ PSG ក្នុង​ក្របខណ្ឌ Champion league កាលពី​ថ្ងៃ​អង្គារ​។ ប៉ុន្ដែ Chelsea នៅតែមាន​ឱកាស​ក្នុងការ​យកឈ្នះ Man City ដើម្បី​ឈានទៅ​ដណ្តើមយក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ Chelsea សល់​ឱកាស​លើក​ពាន​មួយ​នេះ​តែមួយគត់​ក្នុង​រដូវ​កាល​នេះ​។​

​    ​Chelsea ឈ្នះ​តែមួយ​ប្រកួត​តែប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ប្រាំ​លើកចុងក្រោយ​របស់​ពួកគេ​ក្នុង​ក្របខណ្ឌ Premier League ដូច្នេះ​មិន​ងាយស្រួល​ក្នុង​ការទស្សទាយ​ថា​ក្រុមណា​ឈ្នះ​បានទេ​។​

​    ​ចំណែក Man City វិញ កាលពី​ពីរ​សប្ដាហ៍​មុន​បាន​រង​ការបរាជ័យ​ក្រោម​ដៃ​ឆ្មា​ខ្មៅ Sunderland ហើយ​ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ​ទទួលរង​បរាជ័យ​ពីរ​ប្រកួត ដែល​បណ្ដាល​ឲ្យធ្លាក់​មក​លេខ​បួន​ក្នុង​តារាង និង​ខាត​អស់​ប្រាំមួយ​ពិន្ទុ​ក្នុង​ក្របខ័ណ្ឌ Premier League​។ ពួកគេ​អាច​និយាយបានថា​កំពុង​ធ្លាក់​ទម្រង់​លេង​ក្នុង​ខែ​នេះ​។ ហើយ Man City ត្រូវ​ប្រឈមមុខនឹង​ក្រុម Dinamo Kiev ក្នុង​ក្របខណ្ឌ Champion League និង Capital one Cup មួយ​ប្រកួត​ទៀត​ជាមួយ​ហង្ស​ក្រហម Liverpool ក្នុង​សប្ដាហ៍​ក្រោយ​ទៀត ខណៈ​ក្រុម Man Cityមាន​កីឡាករ​សំខាន់​របួស​ក្នុង​ក្រុម ដែល​តម្រូវ​ឲ្យ​ក្រុម​មួយ​នេះ​ត្រូវ​លាក់​ជើង​ដើម្បី​ត្រៀមប្រយុទ្ធ​ក្នុង​សមរភូមិ​នៅ​អាទិត្យ​ក្រោយ​។​

​    ​នេះ​ជា​ឱកាស​តែមួយគត់​របស់ Chelsea ក្នុងការ​យកពាន​មួយ​ក្នុង​រដូវ​កាល​នេះ​។ ដូច្នេះ​ទស្សនៈ​ខ្មែរ​រីដ​ថ្ងៃនេះ​គឺ​យក Chelsea និង​ទស្សន៍ទាយ​ថា ក្រុម​ទាំងពីរ​ស៊ុត​ចូល​ទីគ្នាច្រើន (​យក Over)៕​

adverise with khmeread

មតិយោបល់