កូនទាហានម្នាក់បញ្ចេញកាយវិការចម្លែកៗ មេទ័ពសង្ស័យពេក ហៅពេទ្យឆ្កួតមកមើល...ស្រាប់តែ...

ឧត្ដមសេនីយ៍ម្នាក់កត់សម្គាល់ឃើញកូនទាហានរបស់គាត់បញ្ចេញកាយវិការចម្លែកៗ។ ទាហាននោះចេះតែរើសក្រដាសផ្សេងៗ ដែលគាត់ឃើញ ហើយបើកភ្នែកធំៗ ហើយនិយាយថា "មិនមែនវាទេ" បន្ទាប់មកក៏ដាក់វាចុះ។

អស់មួយរយៈក្រោយមក ឧត្ដមសេនីយ៍រូបនោះក៏រៀបចំតេស្ដចិត្តសាស្ត្រសម្រាប់ទាហានរបស់គាត់។ ពេទ្យចិត្តសាស្រ្តក៏បានសន្មត់ថា ទាហាននោះកើតរោគវិកលចរិត ហើយក៏បានចេញលិខិតអនុញ្ញាតឱ្យគាត់ចេញពីជួរកងទ័ព។

ទាហានរូបនោះបានរើសក្រដាសលិខិតពេទ្យមកអាន ហើយភ្លាត់មាត់ស្រែកថា "អាហ្នឹង..."៕

adverise with khmeread