សាក្សីម្នាក់គូររូបព្រាងជនសង្ស័យ គ្រប់គ្នានាំគ្នាសើចចម្អក តែមិននឹកស្មានថាវាជួយប៉ូលិសចាប់បានជនសង្ស័យមែន

គំនូរព្រាងរបស់ប៉ូលិស គឺមានប្រយោជន៍ក្នុងការតាមស្វែងរកជនសង្ស័យ និងឈានទៅដល់ចាប់ខ្លួនជនដៃដល់ទូទាំងសកលលោក។ ប៉ុន្ដែគំនូរព្រាងមួយរបស់សាក្សីម្នាក់ ដែលត្រូវបានគេសើចចម្អកឱ្យនោះ ពិតជាជួយប៉ូលិសតាមស្វែងរកជនសង្ស័យបានមែន។

អាជ្ញាធររដ្ឋ Pennsylvania ប្រទេសអាមេរិក និយាយថាពួកគេទីបំផុតស្គាល់អត្តសញ្ញាណជនសង្ស័យក្នុងករណីចោរលួចលុយមួយ ដោយផ្ដោតលើគំនូរព្រាងរបស់សាក្សីម្នាក់។

Hung Phoc Nguyen វ័យ ៤៤ ឆ្នាំ ត្រូវបានចោទប្រកាន់ថាក្លែងបន្លំធ្វើជាបុគ្គលិកម្នាក់នៅផ្សារ Central Market ក្នុងទីក្រុង Lancaster។ គាត់បានយកប្រាក់មួយចំនួន នៅពេលបុគ្គលិកនោះទៅឆ្ងាយ។ គាត់ត្រូវបានគេរាយការណ៍ថា រត់គេចជាមួយនឹងទឹកប្រាក់មិនដឹងចំនួនពិតប្រាកដ។

ក្រៅពីគំនូរមុខព្រាងរបស់ជនសង្ស័យ សាក្សីក៏បានរៀបរាប់ពីអាយុ និងកម្ពស់របស់ចោរនោះផងដែរ។

គំនូរព្រាងនោះត្រូវបានអ្នកលេងអ៊ីនធឺណេតសើចចម្អកឱ្យ ប៉ុន្ដែវាពិតជាជួយប៉ូលិសចាប់ជនល្មើសបានយ៉ាងពិតប្រាកដមែន៕

adverise with khmeread