YouTube ផ្អាករាល់ពាណិជ្ជកម្មថ្លៃៗលើវីដេអូរបស់ Logan Paul ដែលរកលុយរាប់លានដុល្លារពីបណ្តាញវីដេអូលើអ៊ីនធឺណេតនេះ

បណ្តាញកម្សាន្តសង្គម YouTube បានផ្អាកចោលពាណិជ្ជកម្មទាំងស្រុងទៅលើវីដេអូឆានែលរបស់ Logan Paul ពីព្រោះតែ "ឥរិយាបថ" របស់គាត់។

នៅក្នុងខែធ្នូ តារាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញរូបនេះត្រូវបានរិះគន់សម្រាប់ការបង្ហោះវីដេអូមួយនៃសាកសពបុរសម្នាក់ ដែលបានផ្តិតនៅក្នុងតំបន់ព្រៃអត្តឃាតដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន។ បន្ទាប់មកគាត់បានចេញសុំទោសពីកំហុសរបស់ខ្លួន។

ចាប់តាំងពីការរិលត្រឡប់មកវិញទៅកាន់ YouTube គាត់បានបង្កើតវីដេអូមួយទៀត ដែលបង្ហាញពីទិដ្ឋភាពរបស់ខ្លួនបានប្រើប្រាស់កាំភ្លើងជ័របាញ់ទៅលើខ្មោចកណ្តុលមួយក្បាល និងបានបង្កសំណើចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter អំពីការបបួលគ្នាស៊ីមេសាប៊ូដែលជាការប្រកួតថ្មីលើបណ្តាញសង្គមក្នុងសហរដ្ឋអាមេរិក។

YouTube បាននិយាយថា សកម្មភាពរបស់គាត់ អាចនឹង "មានផលប៉ះពាល់" សហគមន៍ផលិតវីដេអូយ៉ាងទូលំទូលាយ។

ក្រោយរឿងចម្រូងចម្រាស់អំពីវីដេអូមានសាកសពមនុស្សស្លាប់ Paul ត្រូវបានដកចេញពីកម្មវិធី Google Preferred ដែលលក់ពាណិជ្ជកម្មថ្លៃៗបំផុតត្រឹម៥ភាគរយប៉ុណ្ណោះ សម្រាប់ម្ចាស់ឆានែល YouTube ។

ហើយបច្ចុប្បន្ន YouTube បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នទៅលើពាណិជ្ជកម្មទាំងស្រុងនៅលើឆានែលរបស់គាត់ ដែលអាចរកប្រាក់បានខ្ទង់ចន្លោះពី ៤០.០០០ ទៅ ៦៣០.០០០ដុល្លារ ក្នុងមួយខែ ឬខ្ទង់ ៣,២៥លានក្នុងមួយឆ្នាំ៕

 

adverise with khmeread