Man City ស្នើឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាជីពជួយការពារកីឡាករខ្លួនផង ព្រោះឥឡូវគេនាំគ្នាធ្វើស៊ីកីឡាករខ្លួនច្រើននាក់ហើយ

ក្លឹបមេឃខៀវ Manchester City បានស្នើឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាជីពអង់គ្លេសហៅកាត់ PGMOL មានការទទួលខុសត្រូវសម្រាប់អាជ្ញាកណ្តាលលីកកំពូលអង់គ្លេស​ Premier League ដើម្បីពិភាក្សាអំពីកង្វល់របស់ពួកគេទៅលើការធាក់បង្កកំហុសពីគូប្រកួតដែលបានកើតឡើងទៅលើពួកគេ។

ក្លឹបកំពូលតារាង Premier League មួយនេះ បានលើកឡើងពីការប៉ះទង្គិចចំនួន៩ក្នុងរដូវកាលនេះ ដែលពួកគេនិយាយថា មិនត្រូវបានដាក់ពិន័យត្រឹមត្រូវ។

ខ្សែប្រយុទ្ធ Raheem Sterling បាននិយាយថា មេឃខៀវត្រូវបាន "ត្រូវបានគេធ្វើស៊ីទាំងភ្នែកស្រស់" ហើយមិត្តរួមក្រុមរបស់គាត់ Bernardo Silva បាននិយាយថា ពួកគេគឺជាគោលដៅ។

មេឃខៀវក៏ចង់ឱ្យកែប្រែលក្ខន្តិកៈច្បាប់ការប្រកួតផងដែរ ដូច្នេះឧបទ្ទវហេតុអាចនឹងពិនិត្យឡើងវិញ ទោះបីជាពួកគេត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាកណ្តាលក៏ដោយ។

ទោះបីជាពួកគេមិនទាន់ទទួលបានមតិយោបល់ឆ្លើយតបទៅលើបញ្ហានេះ ពួកគេជឿជាក់ថា ពួកគេនឹងត្រូវបានគាំទ្រដោយក្លឹបកំពូលៗនៅក្នុងសំណើនោះ។

អ្នកចាត់ការទូទៅលោក Pep Guardiola បានសម្តែងពីការខកចិត្តទៅលើតួលេខនៃការប្រព្រឹត្តកំហុសមកលើកីឡាកររបស់គាត់ក្នុងរដូវកាលនេះ ដោយទទូចឱ្យអាជ្ញាកណ្តាលការពារកីឡាកររបស់គាត់។

Leroy Sane ត្រូវបានខកវត្តមានសម្រាប់រយៈពេល "ប្រាំមួយ ទៅប្រាំពីរសប្តាហ៍" បន្ទាប់ពីរងរបួសនៅក្នុងការប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយដោយកីឡាករ Joe Bennett របស់ក្រុម Cardiff ក្នុងជំនួប FA Cup ខណៈដែលខ្សែស្លាបរូបនេះគឺជាកីឡាករក្នុងចំណោមកីឡាករឈុតធំទាំង៧របស់មេឃខៀវ ដែលបច្ចុប្បន្នត្រូវបានដកចេញពីបញ្ជីប្រកួត ដោយសាររបួស៕
 

adverise with khmeread