adverise with khmeread 60

ខ្មាស់​គេ​ដូច​ស្រាត​ដើរ ពេល​មី​ញី​បដិសេធ​ស្នេហ៍​!

​    ​តោ​ឈ្មោល​មួយ​ក្បាល​បាន​ទទួលរង​ការបដិសេធ​យ៉ាង​អាម៉ាស​បំផុត​នៅពេល​តោ​ញី​មួយ​ក្បាល​បាន​រារាំង​បំណង​របស់​វា​ដែល​ចង់​មក​ពាក់​វា​។ 

​    ​ខ្សែអាត់​វីដេអូ ដែល​ថត​បាន​នៅ​ឧទ្យាន​ជាតិ​គ្រូ​ហ្គ័​រ (Kruger National Park) ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង បានបង្ហាញ​ទិដ្ឋភាព​សារភាព​ក្ដី​ស្រឡាញ់​មួយ​បាន​ប្រែជា​ខុស​បច្ចេកទេស​នៅពេល​តោ​ឈ្មោល​បាន​ព្យាយាម​ចូលទៅ​ហិត​នៅ​គុម្ព​កន្ទុយ​របស់​មី​ញី​។​

​    ​អា​ឈ្មោល​ពីដំបូង​មាន​អារម្មណ៍​ថា​នឹង​បាន​ឆ្ងាញ់​មាត់​ហើយ តែ​ភ្លាមៗ​ស្រាប់តែ​បាត់​ឱកាស​ក្នុង​ការពាក់​តោ​ញី​អស់រលីង​។ 

​    ​ក្នុង​ខ្សែអាត់​វីដេអូ ដែល​ថត​បាន​កាល​ពីថ្ងៃ​ព្រហស្បតិ៍ តោ​ញី​និង​តោ​ឈ្មោល​ត្រូវគេ​ប្រទះឃើញ​កំពុង​ដេក​ទន្ទឹមគ្នា​នៅក្បែរ​ផ្លូវជាតិ​មួយ​។ បន្ទាប់ពី​មើលចុះ​មើល​ឡើង​ដោយ​ក្តី​អឹមអៀន តោ​ឈ្មោល​ក៏​ចាប់ផ្តើម​រំកិល​ជិត​មី​ញី​បន្តិច​ម្តងៗ​។ 

​    ​ដោយ​គ្មាន​ជំនឿ​ជាក់​ក្នុង​ចិត្ត​បន្តិច​សោះ​នោះ អា​ឈ្មោល​បាន​ចូលទៅ​ហិត​គុម្ព​កន្ទុយ​របស់​មី​ញី ខណៈដែល​មី​ញី​សម្លឹង​មើលទៅ​វា​ទាំង​មិន​ចាប់អារម្មណ៍​សូម្បី​បន្តិច​។ 

​    ​ដោយ​ឃើញ​សភាព​បែបនេះ អា​ឈ្មោល​បាន​សាកល្បង​លិឍ​គុម្ព​កន្ទុយ​មី​ញី ដែល​ធ្វើឱ្យ​មី​ញី​បញ្ចេញ​ប្រតិកម្ម​ដូច​កម្រោលចូល​។ 

​    ​តោ​ញី​បាន​ងើប​ស្ទុះ​ឡើង​ខណៈដែល​វា​បណ្តេញ​អា​ឈ្មោល​ចេញ​ឱ្យ​ឆ្ងាយ​ជាមួយនឹង​សំឡេង​គ្រហឹម​យ៉ាងខ្លាំង​ដាក់​អា​ឈ្មោល​។​

​    ​បន្ទាប់មក អា​ឈ្មោល​ក៏បាន​ដើរចេញ​ទៅវិញ​ទាំង​ទឹកមុខ​អាម៉ាស​បំផុត​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់