Tyga ទាមទារធ្វើតេស្ត DNA លើទារក Stormi Webster ដើម្បីបញ្ជាក់ថា នាងជាកូនរបស់ខ្លួន

          មិត្តប្រុស​បច្ចុប្បន្ន Travis Scott ​របស់​តារាស្រី Kylie Jenner ត្រូវ​បាន​ដាក់​ឈ្មោះថា ជា​ឪពុក​នៅក្នុងសំបុត្រកំណើត​របស់​ទារក​ឈ្មោះ Stormi Webster។

          ប៉ុន្តែតាមព័ត៌មាន​តារាចម្រៀង Tyga អតីត​មិត្ត​ប្រុស Kylie Jenner ទាម​ទារ​ឲ្យ​ធ្វើ​តេស្ត​បញ្ជាក់​ពីមាតុភាព ដោយ​សារតែក្មេងតូច​នេះ​កើត​ក្រោយ​ពេល​អ្នក​ទាំងពីរ​បែក​គ្នា​មិនដល់​៩ខែផង។

          ប្រភពមួយបាន​និយាយថា​” Tyga ចង់​ធ្វើ​តេស្ត​ DNA ពីព្រោះ​គាត់គិតថា មានឱកាសថា ទារកនេះគឺជា​កូនរបស់ខ្លួន។ Tyga បានប្រាប់​មិត្តភក្តិ​ថា ខ្លួន​នៅ​មាន​ទំនាក់ទំនងផ្លូវភេទ​យ៉ាងសកម្មជាមួយ​ Kylie កាល​ពី៩ខែមុន នៅពេល​ទារកនេះទំនងជាចាប់កំណើត”។

          គូស្នេហ៍​មួយគូនេះបាន​បញ្ចប់ទំនាក់ទំនងស្នេហា​រយៈ​ពេល​បីឆ្នាំ​កាល​ពី​ខែមេសា ដោយ​ Kylie បង្ហើបប្រាប់ថា នាងផ្តាច់ទំនាក់ទំនង​ ដោយសារតែ​នាងចង់​សប្បាយនិង​រក្សាភាពនៅលីវរបស់នាង។

          Kylie បាន​និយាយថា “​គ្មាន​ជម្លោះ​ធំដុំទេ យើងគ្រាន់តែសម្រេចចិត្ត​  ហើយ​ខ្ញុំសម្រេចចិត្ត​បែបនេះ ។ ខ្ញុំមិនចង់សម្លឹក​ទៅមើលរយៈ​៥ឆ្នាំ​មុន​ទេ”៕

adverise with khmeread