Manchester City ព្រមព្រៀងតម្លៃ៥០លានផោន ដើម្បីផ្ទេរ Fred ពីក្លឹប Shakhtar Donetsk នៅរដូវក្តៅ

          ក្លឹប Man City បាន​យល់ព្រមតម្លៃ​ ​៥០​លាន​ផោន​ ដើម្បី​ផ្ទេរ​ Fred ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល​ពីក្លឹប Shakhtar Donetsk នៅ​រដូវក្តៅ​នេះ។

          ក្លឹប City ដែល​នាំមុខគេនៅ​ក្របខណ្ឌ EPL ចាប់អារម្មណ៍​នឹង​កី​ឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ នៅពេល​ពួកគេ​ប្រកួត​ជាមួយ​ក្រុម Shakhtar នៅ​វគ្គ​ជម្រុះ​ក្របខណ្ឌ​ CL ​កាល​ពីដើម​រដូវកាល​នេះ។

          ក្លឹបអ៊ុយក្រែន​មួយនេះ​ បានបដិសេធមិន​ឲ្យ​ Fred មកចូល​រួម​ពហុកីឡា ដ្ឋាន Etihad អំឡុង​រដូវកាល​ទិញដូរ​ខែមុន​ ស្របពេលពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Roma ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ។

          ប៉ុន្តែ​នៅពេល​នេះ ក្លឹបទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបម្រើ​រូបនេះនឹង​ផ្ទេរមក​កាន់​ Manchester City នៅ​រដូវកាល​ក្រោយ។

          Manchester United ក៏ចាប់អារម្មណ៍លើកីឡាករ​រូបនេះផងដែរ ប៉ុន្តែ​បាន​បោះ​បង់​គម្រោងនេះវិញ បន្ទាប់ពី​កីឡាករ​រូបនេះអះអាងថា ខ្លួន​ពេញចិត្ត​ធ្វើ​ការ​ងារជាមួយ​លោក Pep Guardiola ៕

adverise with khmeread