Lionel Messi ជឿថា លោក Pep Guardiola អាចជួយឲ្យ City លើក CL

          កីឡាករ Lionel Messi ជឿថា លោក Pep Guardiola អាចដឹកនាំ​ក្លឹប Manchester City លើក​ពាន​ CL។

          ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូប​នេះនិយាយថា ក្រុម​ City ដែលកំពុង​នាំមុខគេនៅ​ក្របខណ្ឌ PL ​នោះ គឺជា​ការគំរាម​ធំបំផុត​ចំពោះក្តីសង្ឃឹម​របស់ខ្លួន​ក្នុងការ​លើកពាន CL ជាលើកទី​៤ ស្របពេល​កីឡាករ Neymar កំពុង​តែ​ជំរុញក្លឹប Paris Saint-Germain ផងដែរ។

          ការប្រកួត​១៦ក្រុមចុងក្រោយ​នៅ​សប្តាហ៍​នេះ City ប្រឈមមុខនឹងក្រុម Basel ចំណែក​ក្រុម PSG ត្រូវ​ជួប​ជាមួយ​ក្រុម​គ្រងតំណែង​ជើង​ឯក​ចាស់​ Real Madrid ។ ក្លឹប Liverpol ត្រូវ​ជួប​ជាមួយ​ក្លឹប Porto ស្របពេល​ក្រុម Tottenham ជួប​ជា​មួយ​ក្រុម​យក្ស​អ៊ីតាលី Juventus ។

ក្រុម City មិន​ធ្លាប់​ឆ្លងកាត់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៅឡើយ​ទេ ហើយ​បាន​នាំយក​លោក Guardiola ក្នុងបំណងជួយ​ពួកគេ​លើកពាន​ក្របខណ្ឌកំពូល​នេះ៕

adverise with khmeread