លោក Jose Mourinho ប្រកាសមិនលក់ David de Gea ខណៈ Real Madrid នៅតែចាប់អារម្មណ៍

          លោក Jose Mourinho បានប្រាប់​ក្លឹប Real Madrid ថា អ្នកចាំទី David de Gea នឹងមិនទៅណាទេ។  

          ក្លឹប Real Madrid ជា​ជើងឯកនៅក្របខណ្ឌឆេម​ពាន​លីក​ចាប់អារម្មណ៍​នឹងអ្នកចាំទី​លេខ​១​របស់​ក្លឹប Man Utd ​យូរមក​ហើយ​បាន​ដាក់​កីឡាកររូបនេះក្នុងបញ្ជី​គោលដៅ​ផ្ទេរ​រដូវក្តៅ​របស់ខ្លួន​ បន្ទាប់ពី​ការព្យាយាម​ផ្ទេរ​អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញនេះត្រូវ​បរាជ័យនៅ​ថ្ងៃចុងក្រោយនៃរដូវកាល​ទិញដូរ​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៥។

          ប៉ុន្តែស្របពេលដែល​ De Gea នៅ​សល់កិច្ច​សន្យា​ត្រឹមតែ​១៨​ខែ​ទៀត​នៅ​ពហុកីឡាដ្ឋាន Old Trafford ហើយ​រហូតមក​ទល់ពេល​នេះ យូណាយធីត​ខកខានមិន​បានអូសទាញ​កីឡាករ​រូបនេះឲ្យពន្យារ​កិច្ច​សន្យា​របស់​ខ្លួន​នោះ លោក Mourinho អះអាងថា De Gea នឹងមិនត្រូវ​បាន​ល្អទេ។

          Real Madrid ព្យាយាម​អូសទាញ​ De Gea ត្រឡប់ទៅ​ក្របខណ្ឌ La Liga វិញ​កាល​ពីបីឆ្នាំ​មុន ហើយ​តម្លៃពេលនោះគឺ​២៩លានផោន​និង​ដោះដូរ​ឲ្យ​អ្នក​ចាំទី Keylor Navas មក​ក្លឹប Man Utd ​វិញ។

          De Gea នៅ​បន្ត​ជាប់គាំង​កិច្ច​សន្យា​ថ្មី​ជាមួយ​ Man Utd ​ ពីព្រោះតាមព័ត៌មានថា កីឡាកររូបនេះចង់​បានលក្ខខណ្ឌ​បញ្ចូល​ក្នុង​កិច្ច​សន្យា​ដែល​អាច​ឲ្យ​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប Real Madrid បាន។

          De Gea បាន​ផ្ទេរពី​ក្លឹប Atletico Madrid មក​ចូល​រួម​ជាមួយ​ Man Utd ​ក្នុងតម្លៃ​១៨,៩លានផោន​កាលពី​ឆ្នាំ​២០១១ ហើយ​ទទួល​បាន​ពាន​កីឡាករ​ឆ្នើម​របស់ក្លឹប​ប្រចាំឆ្នាំ​រយៈ​ពេល​បីឆ្នាំ​ជាប់គ្នា​ តាំងពី​ឆ្នាំ​២០១៤​មក៕

adverise with khmeread