adverise with khmeread 1

Neymar បង្ហើប​ថា​គាត់​ជា​ប្រិយមិត្ត​លោក Mourinho និង Guardiola

​ខ្សែប្រយុទ្ធ Barcelona កីឡាករ Neymar បានផ្តល់​សង្ឃឹម​ដល់​ក្រុម​អ្នកគាំទ្រ Man City និង Man Utd បន្ទាប់ពី​រូបគេ​បាន​បង្ហើប​ឲ្យ​ដឹងថា​គ្រូបង្វឹក​រូប​ណា​ដែល​គេ​គាំទ្រ​។​

​តារា​របស់​ក្លឹប​អ្នកមាន​បុណ្យ​រូបនេះ​បាន​ជាប់ទាក់ទង​នឹង​ការផ្ទេរ​មក​ក្របខ័ណ្ឌ Premier League ហើយ​បិសាច​ក្រហម​ពិតជា​ចង់បាន​រូបគេ​។​

​គូសត្រូវ​ស៊ីសាច់ហុតឈាម Man City ក៏​កំពុងតែ​ចែចូវ​តារា​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ដែរ ហើយ Neymar បាន​ប្រាប់​តម្រុយ​ថា​គាត់​នឹងចូលរួម​ជាមួយ​ពួកគេ​។​

Manchester City បាន​បានតែងតាំង​លោក Pep Guardiola ជា​គ្រូបង្វឹក​រួចទៅហើយ និង Man Utd ក៏ដូចជា​នឹង​តែងតាំង​លោក Mourinho រួចហើយ​ដែរ​។​

Neymar បាន​សារភាពថា "​ខ្ញុំ​ជា​អ្នក​កោតសរសើរ​ម្នាក់​របស់លោក Guardiola និង Mourinho​។ ខ្ញុំ​បាន​តាមដាន​ការងារ​របស់​ពួកគាត់​ជាច្រើន​ឆ្នាំ​មកហើយ​។ ទោះជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​របស់ខ្ញុំ​គឺ​លោក Luis Enrique ហើយ​ខ្ញុំ​ធ្វើការ​ឲ្យ Barcelona"​។​

​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​ទាំងសងខាង​នាំគ្នា​និយាយ​គ្នា​ដូច​ទឹកបាក់​ទំនប់​អំពី​ការមកដល់​របស់គាត់​នៅ​ទីក្រុង Manchester៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់