ប៉ូលិសខេត្តព្រះសីហនុចាប់បានចោរឆក់កាបូប២នាក់

​ព្រះសីហនុ​ ៖​ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង ករណីឆក់កាបូប​ជនជាតិចិន មិនបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលរបួស រលាត់ស្មា ដៃខាងស្តាំនិងពកក្បាលនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ និង ២០នាទីយប់ ខណៈកំពុងដើរតាមផ្លូវនៅចំណុចមុខសណ្ឋាគារ វិមានខ្សាច់ស ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុតែ មិនបានសម្រេច​​។

​ប៉ូលិសនិយាយថា ភ្លាមនោះកម្លាំងប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល ធ្ងន់សហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍៤ និងកម្លាំងប៉ូលិសប៉ុស្ត៍២ បានដេញប្រផាត់ចាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យចំនួន ០២ នាក់ គឺ១-ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ​១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង២-ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ​១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។ វត្ថុតាងចាប់យកបានម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT-9845 ( មធ្យោបាយធ្វើសកម្មភាព )​។

​ចំណែកជនរងគ្រោះឈ្មោះ REN FANG ភេទស្រី​ ជនជាតិចិន អាយុ​២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសរលាត់ស្មា និងដៃខាងស្តាំ ព្រមទាំងពកក្បាល។

​ចំពោះជនសង្ស័យខាងលើនេះប៉ូលិស ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់​៕


 

adverise with khmeread